អញ្ចាញធ្មេញដែលមិនមានសុខភាពល្អអាចនឹងហើម ក្រហម និងឈឺចាប់ខ្លាំង។ មូលហេតុញឹកញាប់នៃបញ្ហាអាចជា ការថែរក្សាមាត់ធ្មេញមិនបានត្រឹមត្រូវ កង្វះអាហារូបត្ថម្ភ ធ្មេញដាក់មិនបានត្រឹមត្រូវ ឬផលរំខាននៃការប្រើប្រាស់ថ្នាំ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ គឺជាមធ្យោបាយខ្លះៗដែលអ្នកអាចធ្វើបានដើម្បីបង្ការការហើមអញ្ចាញធ្មេញ៖
- ចូរញ៉ាំអាហារមានតុល្យភាពដូចជា បន្លែ និងផ្លែឈើច្រើនប្រភេទ
- ចៀសវាងអាហារដែលអាចជាប់នៅអញ្ចាញធ្មេញ ដូចជា ពោតលីង ឬនំស្រួយៗ
- ចូរចៀសវាងផលិតផលទឹកខ្ពុរមាត់ទាំងឡាយណាដែលធ្វើឲ្យរលាកដល់អញ្ចាញធ្មេញ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរដុសសម្អាត និងប្រើអំបោះសម្អាតធ្មេញជាទៀងទាត់
- ចូរទៅជួបពេទ្យធ្មេញដើម្បីសម្អាតធ្មេញយ៉ាងហោចណាស់ជារៀងរាល់ ៦ខែម្តង៕