អាចម៌ត្រចៀកគឺជាកាកសំណល់ដែលផលិតចេញតាមបែបធម្មជាតិក្នុងរន្ធត្រចៀក។ វានឹងហូរមកខាងក្រៅត្រចៀកបន្តិចម្តងៗ ដើម្បីមនុស្សយើងងាយស្រួលក្នុងការសម្អាត។ ពេលខ្លះ ត្រចៀកមនុស្សយើងអាចផលិតអាចម៌ត្រចៀកច្រើនពេក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ករណីខ្លះ អាចម៌ត្រចៀកកើនឡើងខ្លាំងក្នុងត្រចៀករហូតដល់ប៉ះពាល់ការស្តាប់លឺថែមទៀត និងត្រូវការយកចេញដែរ។
យ៉ាងណាមិញ អ្នកគួរតែដឹងផងថា អាចម៌ត្រចៀកមានមុខងារដូចខាងក្រោមនេះ៖
- ជួយការពារ និងផ្តល់សំណើមដល់ស្បែក ដែលអាចបង្ការភាពស្ងួត និងរមាស់ត្រចៀកបាន
- ផ្ទុកទៅដោយសារធាតុគីមីពិសេសៗសម្រាប់សម្លាប់ការបង្ករោគ
- ដើរតួនាទីជាខែលការពារក្រដាសត្រចៀកពីធូលីដី ភាពគគ្រិច និងរបស់អ្វីផ្សេងទៀតចូលក្នុងត្រចៀកបាន៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)