យោងតាមការចុះផ្សាយពីប្រភពរទេស បញ្ហាចេញទឹកកាមលឿនមិនមែនជារឿងបុគ្គលរបស់បុរសម្នាក់ឯងនោះទេ ប៉ុន្តែវាជាបញ្ហារួមរបស់គូស្នេហ៍ដែលទាមទារការសហការគ្នាដោយភាពអត់ធ្មត់ និងការយល់ចិត្ត។
ដើម្បីជួយឱ្យសកម្មភាពលើគ្រែត្រឡប់មកមានកម្លាំង និងអូសបន្លាយពេលបានយូរ នារីៗគួរចាប់ផ្ដើមពីការផ្ដល់កម្លាំងចិត្ត និងជៀសវាងការស្ដីបន្ទោសដែលធ្វើឱ្យដៃគូកាន់តែស្រ្តេស រួចសាកល្បងអនុវត្តបច្ចេកទេស “Start-Stop” ដោយការឈប់សម្រាក ២០ វិនាទីនៅពេលជិតដល់ចំណុចកំពូល ឬវិធីសាស្ត្រ “Squeeze” ដោយការច្របាច់ចុងអង្គជាតិស្រាលៗដើម្បីកាត់បន្ថយភាពស្រើបស្រាលខ្លាំង។ ទន្ទឹមនឹងនេះ ការបង្កើនពេលវេលាដុតកម្ដៅសាច់ដុំឱ្យបានយូរ និងការបបួលដៃគូហាត់សាច់ដុំអាងត្រគាកតាមវិធី Kegel ជាប្រចាំ នឹងជួយឱ្យរាងកាយបុរសរៀនគ្រប់គ្រងការបញ្ចេញទឹកកាមបានយ៉ាងមានប្រសិទ្ធភាពក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍។
ការរួមសុខរួមទុក្ខ និងការបើកចិត្តពិភាក្សាគ្នាដោយភាពចាស់ទុំ មិនត្រឹមតែជួយដោះស្រាយបញ្ហាសុខភាពផ្លូវភេទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យចំណងស្នេហ៍កាន់តែផ្អែមល្ហែម និងជិតស្និទ្ធជាងពេលណាៗទាំងអស់៕