មេរោគកំពុងតែស្ថិតនៅគ្រប់ទីកន្លែង ហើយវាក៏ងាយនឹងកើតឡើងនៅជុំវិញអ្នកដែរ។ ដូច្នេះតើអ្នកអាចធ្វើអ្វីបានទៅដើម្បីចៀសផុតពីការមានជំងឺដោយសារតែមេរោគទាំងនោះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការលាងសម្អាតដៃជាញឹកញាប់គឺជាចំណុចចាប់ផ្តើមដ៏ឆ្លាតវៃមួយក្នុងការបង្ការខ្លួនពីការមានជំងឺ។ អ្នកគួរតែលាងសម្អាតដៃជានិច្ចដូចខាងក្រោមនេះ៖
- មុនពេល ក្នុងពេល និងក្រោយពេលរៀបចំអាហារ
- មុនពេលញ៉ាំអាហារ
- មុនពេល និងក្រោយពេលថែទាំអ្នកជំងឺ
- ក្រោយពីប្រើប្រាស់បន្ទប់ទឹករួច ផ្លាស់ប្តូរខោទឹកនោម ឬងូតទឹកឲ្យកូនរួច
- ក្រោយពីហីសសម្បោរ កណ្តាស ឬក្អក
- ក្រោយពីប៉ះពាល់សត្វ ឬកាកសំណល់របស់សត្វ ទ្រង់សត្វ ឬអាហារសត្វ
- ក្រោយពីប៉ះពាល់ហ្គារ៉ាស(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលឃើញដៃគគ្រិចផ្ទាល់៕