យោងតាមការចុះផ្សាយពីប្រភពរទេស ដើម្បីរក្សាភាពក្មេងខ្ចីទាំងរូបរាង និងក្លិនកាយ អ្នកចាំបាច់ត្រូវបញ្ឈប់ទម្លាប់ដែលបង្កឱ្យកើត «ក្លិនជរា» មុនអាយុដូចខាងក្រោម៖
មេខ្លោងធំដែលបំផ្លាញសម្រស់បំផុតគឺ ការជក់បារី និងផឹកស្រា ព្រោះវាបង្កើនរ៉ាឌីកាល់សេរីដែលធ្វើឱ្យកោសិកាឆាប់ចាស់ និងបញ្ចេញក្លិនខ្លួនផ្អួរខ្លាំង។ ការ និយមញ៉ាំរបស់ចៀនបំពង និងសាច់ក្រហម ច្រើនពេក ក៏ជារនាំងជំរុញឱ្យស្បែករងអុកស៊ីតកម្មលឿន ខណៈដែល ភាពស្រ្តេសរ៉ាំរ៉ៃ និងការផឹកទឹកតិច ធ្វើឱ្យរាងកាយបញ្ចេញជាតិខ្លាញ់ និងកាកសំណល់មានកំហាប់ខ្ពស់តាមរន្ធញើស។ បន្ថែមពីនេះ ការធ្វេសប្រហែសអនាម័យ នៅចំណុចកំបាំងដូចជា កញ្ចឹងក និងក្រោយស្លឹកត្រចៀក គឺជាមូលហេតុដែលធ្វើឱ្យក្លិនមិនល្អគរជើងគ្នាជាប់នឹងស្បែក។
ដើម្បីដោះស្រាយ អ្នកគួរងាកមកញ៉ាំបន្លែបៃតង គ្រាប់អាល់ម៉ុន និងប្រើសាប៊ូចម្រាញ់ពីតែបៃតង ឬផ្លែទម្លាប់ ដើម្បីជួយបំបែកជាតិពុល និងរក្សាក្លិនកាយឱ្យនៅស្រស់ស្រាយដូចយុវវ័យ។ ការលះបង់ទម្លាប់អាក្រក់ទាំងនេះ គឺជាគន្លឹះដ៏សាមញ្ញបំផុតដើម្បីរក្សាសម្រស់ឱ្យនៅក្មេងខ្ចីបានយូរអង្វែង៕