យោងតាមការចុះផ្សាយពីប្រភពរទេស ការបោះចោលខោអាវក្នុងចាស់តាមរបៀបធម្មតាដោយការច្រកថង់ជិត ឬកាត់ជាបំណែកតូចៗព្រោះតែភាពអៀនខ្មាស គឺជាការបង្កើត «ឃាតករលាក់មុខ» ដល់បរិស្ថាន ព្រោះសរសៃសូត្រសំយោគទាំងនោះគឺជាខ្នាតតូចនៃប្លាស្ទិក ដែលមិនងាយរលាយ និងបង្កជាជាតិពុលក្នុងដី។
ដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរផ្លាស់ប្តូរទម្លាប់មកជាការបោះចោលបែបកែច្នៃវិញ ដោយការប្រមូលខោអាវក្នុងដែលលែងប្រើប្រាស់ផ្ញើទៅកាន់ស្ថាប័នជំនាញដើម្បីកិនបំប្លែងទៅជាឥន្ធនៈ ឬបរិច្ចាគតាមរយៈកម្មវិធី «ប្តូរអាវក្នុងចាស់» របស់ក្រុមហ៊ុនផលិតធំៗដែលប្រើប្រាស់ឡដុតកម្ដៅខ្ពស់។ វិធីសាស្ត្រទំនើបនេះមិនត្រឹមតែជួយបំបាត់ភាពទាល់ច្រក និងភាពអៀនខ្មាសរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាមិនបង្កើតជាផេះ មិនបញ្ចេញផ្សែងពុលដែលប៉ះពាល់ដល់សុខភាពឡើយ ចំណែកឯកាកសំណល់ដែលអ្នកធ្លាប់តែចង់លាក់បាំង ក៏ប្រែទៅជាប្រភពថាមពលដ៏មានសារៈសំខាន់សម្រាប់ជួយដល់ភពផែនដីវិញយ៉ាងមានប្រសិទ្ធភាព៕