ការធ្វើអត្តឃាតខ្លួនឯងគឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយដែល។ វាគឺជាដើមហេតុនាំឲ្យមនុស្សស្លាប់ចំណាត់ថ្នាក់ទី១០ដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ វាមានអាការៈព្រមានជាច្រើនដែលបញ្ជាក់ថា មនុស្សម្នាក់ប្រហែលជាកំពុងតែគិតអំពីការបញ្ចប់ជីវិតខ្លួនឯង។
- កំពុងតែនិយាយអំពីការចង់ស្លាប់ ឬចង់សម្លាប់ខ្លួនឯង
- កំពុងតែនិយាយអំពីអារម្មណ៍អស់សង្ឃឹម ឬរស់នៅដោយគ្មានហេតុផល
- កំពុងតែបង្កើតគម្រោងណាមួយ ឬកំពុងតែស្វែងរកមធ្យោបាយដើម្បីសម្លាប់ខ្លួនឯងដូចជា ការស្រាវជ្រាវតាមអ៊ីនធើណេត លេបថ្នាំសម្លាប់ខ្លួន ឬទិញកាំភ្លើង
- កំពុងតែនិយាយអំពីកំហុស ឬភាពអាមាសដែលធ្ងន់ធ្ងរ
- កំពុងតែនិយាយអំពីអារម្មណ៍ដែលគ្មានដំណោះស្រាយ
- កំពុងតែមានអារម្មណ៍ឈឺចាប់ដែលមិនអាចស៊ូទ្រាំបាន
- កំពុងតែនិយាយអំពីការរំខានដល់អ្នកផ្សេង
- កំពុងតែប្រើប្រាស់គ្រឿងស្រវឹង ឬថ្នាំច្រើនជាងធម្មតា
- ធ្វើសកម្មភាពដែលមានការតក់ស្លុត
- ដកខ្លួនចេញពីសង្គមគ្រួសារ និងមិត្តភក្តិ
- ការផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ ឬគេង
- កំពុងតែបង្ហាញអំពីកំហឹង ឬនិយាយអំពីការសងសឹក
- កំពុងតែធ្វើអ្វីមួយដែលប្រឈមខ្ពស់នឹងការស្លាប់ដូចជា ការបើកបរលឿនៗ
- កំពុងតែនិយាយ ឬគិតអំពីសេចក្តីស្លាប់ជាញឹកញាប់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ស្រាប់តែផ្លាស់ប្តូរពីការពិបាកចិត្តខ្លាំងមករំងាប់អារម្មណ៍ ឬសប្បាយចិត្តខ្លាំងវិញ
- កំពុងតែនិយាយថាលាហើយមិត្តភក្តិ និងគ្រួសារ៕