យោងតាមការចុះផ្សាយពីប្រភពរទេស ជំងឺមហារីកមិនមែនកើតឡើងភ្លាមៗនោះទេ ប៉ុន្តែវាជាលទ្ធផលនៃទម្លាប់ទទួលទានភេសជ្ជៈខុសបច្ចេកទេសដែលយើងធ្វើជារៀងរាល់ថ្ងៃ។
ភេសជ្ជៈដំបូងដែលគួរប្រុងប្រយ័ត្នគឺទឹកដែលមានជាតិស្ករខ្ពស់ រួមទាំងទឹកផ្លែឈើច្របាច់ផងដែរ ព្រោះការទទួលទានជាតិស្ករក្នុងទម្រង់ជាទឹកបង្កឱ្យមានការលាករ៉ាំរ៉ៃក្នុងរាងកាយ និងជួយឱ្យកោសិកាមហារីកលូតលាស់លឿនជាងធម្មតា។ ភេសជ្ជៈបន្ទាប់គឺភេសជ្ជៈដែលមានកម្ដៅក្ដៅខ្លាំងលើសពី 65°C ដែលការញ៉ាំតែ កាហ្វេ ឬស៊ុបក្ដៅហុយៗបែបនេះជាប្រចាំ ប្រៀបដូចជាការយក «ក្រដាសខាត់» ទៅដុសជញ្ជាំងបំពង់អាហារជារៀងរាល់ថ្ងៃ រហូតបង្កជាមហារីកបំពង់អាហារដោយមិនដឹងខ្លួន។ រីឯភេសជ្ជៈចុងក្រោយគឺគ្រឿងស្រវឹង ដែលត្រូវបានចាត់ទុកជាសារធាតុបង្កមហារីកក្រុមទី ១ ដូចបារីដែរ ដែលវាមានទំនាក់ទំនងផ្ទាល់ទៅនឹងមហារីកថ្លើម និងមហារីកសុដន់។
ការកែប្រែទម្លាប់មកជាការញ៉ាំផ្លែឈើស្រស់ទាំងមូល ទុកភេសជ្ជៈឱ្យត្រជាក់បន្តិចមុននឹងញ៉ាំ និងកាត់បន្ថយគ្រឿងស្រវឹង គឺជាគន្លឹះដ៏សាមញ្ញបំផុតក្នុងការការពាររាងកាយឱ្យឆ្ងាយពីឃាតករលាក់មុខទាំងនេះ៕