យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺរីកក្រពេញប្រូស្តាត គឺជាសុបិនអាក្រក់របស់បុរសៗដែលឈានចូលវ័យជ្រេ ព្រោះវាបង្កការលំបាកក្នុងការបត់ជើងតូច និងប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃយ៉ាងខ្លាំង។
ដើម្បីការពារក្រពេញប្រូស្តាតឱ្យនៅសុខភាពល្អ និងកាត់បន្ថយហានិភ័យមហារីក អ្នកជំនាញណែនាំឱ្យបង្កើនការញ៉ាំអាហារសំខាន់ៗចំនួន ៥ ក្រុម៖ ប៉េងប៉ោះចម្អិនឆ្អិន , ត្រីសាម៉ុង, ផ្លែឈើអំបូរចែកចាយប៊ឺរី, គ្រាប់ធញ្ញជាតិ និងសណ្ដែក និង បន្លែអំបូរស្ពៃ។
ទន្ទឹមនឹងការញ៉ាំអាហារល្អៗ អ្នកគួរ «ជៀសវាង» អាហារដែលបង្កើនហានិភ័យដូចជា សាច់ក្រហម ផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ខ្ពស់ អាហារកែច្នៃដែលមានជាតិប្រៃខ្លាំង និងគ្រឿងស្រវឹង។ ការផ្លាស់ប្តូររបបអាហារមកជាការញ៉ាំបែបសុខភាព រួមផ្សំជាមួយការហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីជំរុញរបត់ឈាមរត់ គឺជាវិធីសាស្ត្រដ៏សាមញ្ញបំផុតក្នុងការថែរក្សា «ភាពជាបុរស» ឱ្យរឹងមាំ និងជៀសផុតពីការវះកាត់ ឬការឈឺចាប់ដោយសារជំងឺក្រពេញប្រូស្តាតនាពេលអនាគត៕