ប្រមាណជា ២ ភាគ ៣ នៃចំនួនមនុស្សពេញវ័យទាំងអស់លើពិភពលោកមានផ្ទុកវីវុសដែលបង្កអាការៈពងបែកនៅលើមាត់ ឬជុំវិញមាត់។ ម្ដងដែលវីរុសនេះចូលទៅក្នុងរាងកាយហើយនោះ វានឹងមិនទៅណាឡើយ គឺរស់នៅក្នុងកោសិកាសសៃប្រសាទរបស់អ្នក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា មនុស្សមួយចំនួននឹងមិនជួបប្រទះនូវរោគសញ្ញាណាមួយឡើយ ខណៈដែលអ្នកខ្លះទៀតឧស្សាហ៍ជួបប្រទះអាការៈពងបែកមាត់ជាញឹកញាប់។ ហើយបញ្ហាពងបែកនេះក៏បង្កការឈឺចាប់ និងការរំខាន់មិនតិចដែរ។ កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ដោះស្រាយបញ្ហាពងបែកមាត់បានឆាប់រហ័ស ៖
១. ខ្ទឹមស
ខ្ទឹមស ជាប្រភពនៃសារធាតុប្រយុទ្ធប្រឆាំងនឹងពពួកវីរុសមេរោគដ៏មានឥទ្ធិពល ហើយអាច
ជួយបំបាត់អាការៈហើម និងពន្លឿនរយៈពេលនៃការជាសះស្បើយផងដែរ។ អ្នកអាចប្រើប្រាស់ខ្ទឹមសលាបដោយផ្ទាល់លើពងបែកតែម្ដង។
២. ប្រេងជីអង្កាម និងប្រេងដើមតែ
ប្រេងជីអង្កាម ក៏ដូចជាប្រេងដើមតែ មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងវីរុស, បាក់តេរី និងមេរោគយ៉ាងប្រសើរ។ ប្រេងទាំងនេះអាចបញ្ឈប់ពងបែក ឬដំបៅមាត់មិនឱ្យរីករាលដាលប្រសិនបើអ្នកប្រើប្រាស់វាក្នុងកំឡុងពេលដំណាក់កាលដំបូង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរំលាយប្រេងជីអង្កាម ឬប្រេងដើមតែចំនួន ១ ទៅ ២ ដំណក់ក្នុងប្រេងដូង ឬប្រេងអូលីវ ១ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមប្រើប្រាស់សំឡីជ្រលក់ចូលល្បាយនេះ ហើយលាបផ្ដិតថ្នមៗលើពងបែក។ ប្រើប្រាស់រូបមន្តនេះកំឡុងពេលទើបនឹងឈឺឆៀបៗ ដើម្បីជៀសវាងការក្រហាយ។
៣. វីតាមីន C
ឆាប់ជាសះស្បើយ និងជៀសផុតពីបញ្ហាពងបែកមាត់តាមរយៈការពង្រឹងប្រព័ន្ធភាពស៊ាំឱ្យកាន់តែប្រសើរឡើង។ វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C។
៤. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើជួយបំបាត់ការឈឺចាប់ និងពន្លឿនរយៈពេលនៃការជាសះស្បើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺយកជែល ឬសាច់ប្រទាលកន្ទុយមកដាក់លើពងបែកដែលមាននៅលើបបូរមាត់ ឬជុំវិញមាត់ ហើយទុកចោលសម្រាប់រយៈពេលប្រហែល ២០ នាទី។ អនុវត្តសារឡើងវិញឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៥. វីតាមីន E
វីតាមីន E ជួយជួសជុលកោសិកាស្បែកដែលខូចខាតបណ្ដាលមកពីអាការៈពងបែក និងបង្កើតនូវកោសិកាស្បែកថ្មី។ មានវិធីពីរយ៉ាងក្នុងការទទួលវា: អ្នកអាចលាបប្រេងវីតាមីន E ដោយផ្ទាល់នៅលើស្បែកដែលទទួលរងការបំផ្លាញ ឬទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន E៕