យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺលើសឈាមលើបុរសវ័យកណ្តាលមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាគឺជាលទ្ធផលនៃការសន្សំទម្លាប់រស់នៅមិនល្អជាច្រើនឆ្នាំរួមមានការសម្រាកមិនគ្រប់គ្រាន់ដែលធ្វើឱ្យសរសៃឈាមរួមតូច ការញ៉ាំប្រៃតាមរយៈអាហារកែច្នៃ និងការសេពគ្រឿងស្រវឹងឬកាហ្វេអ៊ីនលើសកម្រិតដែលបង្ខំឱ្យបេះដូងធ្វើការធ្ងន់ជ្រុល។
ទន្ទឹមនឹងនេះ កង្វះសកម្មភាពរាងកាយ និងសម្ពាធផ្លូវចិត្តសន្សំពីការងារ ក៏ជាអ្នករុញច្រានឱ្យសម្ពាធឈាមឡើងខ្ពស់ដោយមិនដឹងខ្លួន។ ដើម្បីកែខៃស្ថានភាពនេះ អ្នកគួរចាប់ផ្ដើមផ្ដល់អាទិភាពដល់ការគេងឱ្យបាន ៧ ម៉ោង បន្ថយជាតិប្រៃដោយជំនួសមកវិញនូវគ្រឿងទេសធម្មជាតិ និងចំណាយពេលត្រឹម ៣០ នាទីក្នុងមួយថ្ងៃដើម្បីធ្វើចលនារាងកាយ។
ការចេះគ្រប់គ្រងស្ត្រេសតាមរយៈការដកដង្ហើមវែងៗ និងការកម្រិតភេសជ្ជៈឱ្យបានត្រឹមត្រូវ មិនត្រឹមតែជួយឱ្យសម្ពាធឈាមវិលមកធម្មជាតិវិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគ្រឹះដ៏រឹងមាំសម្រាប់សុខភាពបេះដូង និងអាយុជីវិតយូរអង្វែងផងដែរ៕