យោងតាមការចុះផ្សាយពីប្រភពបរទេស ការផ្លាស់ប្តូររូបរាងពីបុរស «រាងខ្លាឃ្មុំ» (មាឌធំមានសាច់ឈាម) ឱ្យមកជាបុរសដែលមានរាងសង្ហាមាំមួន មិនមែនជារឿងពិបាកហួសពីសមត្ថភាពនោះទេ ហើយក៏មិនចាំបាច់ពឹងផ្អែកលើថ្នាំសម្រកទម្ងន់ដែលមានផលប៉ះពាល់ឡើយ។
គន្លឹះដ៏រឹងមាំ និងមានប្រសិទ្ធភាពបំផុត គឺការចាប់ផ្ដើមពីការ ពិនិត្យសុខភាព និងសរីរាង្គ ដើម្បីដឹងថាផ្នែកណាខ្លះដែលលើសខ្លាញ់ និងត្រូវហាត់ពង្រឹង។ បន្ទាប់មក ត្រូវយកចិត្តទុកដាក់លើការ កម្ដៅសាច់ដុំ ជានិច្ចមុនពេលហាត់ ដើម្បីបង្ការរបួស។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ការលេងយោគៈ ដែលជាជំនួយការយ៉ាងពូកែក្នុងការកែខៃរាងរៅឱ្យសមសួន ប៉ុន្តែគួរធ្វើបន្ទាប់ពីស៊ាំនឹងការហាត់ប្រាណស្រាលៗសិន ដើម្បីកុំឱ្យឆាប់ហត់នឿយ។
ជាចុងក្រោយ គឺការ កែសម្រួលរបបអាហារ ដោយកាត់បន្ថយសារធាតុម្សៅនិងបង្កើនការញ៉ាំប្រូតេអ៊ីន ដើម្បីជួយសាងសង់សាច់ដុំជំនួសឱ្យខ្លាញ់។ វិធីសាស្ត្រទាំងនេះមិនត្រឹមតែជួយឱ្យរាងស្អាតបានយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យសុខភាពបុរសរឹងមាំពីខាងក្នុងមកវិញទៀតផង៕