យោងតាមការចុះផ្សាយពីប្រភពបរទេស ការមានអារម្មណ៍ថាហត់នឿយខ្លាំង ប៉ុន្តែបែរជាសម្រាកមិនលក់នៅពេលដាក់ខ្លួនដល់ខ្នើយ គឺជាសញ្ញាព្រមានថាខួរក្បាលរបស់អ្នកកំពុងធ្វើការធ្ងន់ជ្រុលដោយសារភាពតានតឹង ភ័យព្រួយ ឬសម្ពាធផ្លូវចិត្ត។
អាការៈនេះមិនត្រឹមតែធ្វើឱ្យរាងកាយទ្រុឌទ្រោម និងបាត់បង់សមាធិប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចវិវត្តទៅជាបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ប្រសិនបើទុកឱ្យការគេងមិនលក់នេះកើតឡើងលើសពី ៣ ថ្ងៃក្នុងមួយសប្តាហ៍។ ដើម្បីទាញយកដំណេកលក់ស្រួលត្រឡប់មកវិញ អ្នកគួរផ្ដាច់ឧបករណ៍អេឡិចត្រូនិកយ៉ាងតិច ៣០ នាទីមុនសម្រាក ជៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីននៅពេលល្ងាច និងបង្កើតបរិយាកាសបន្ទប់ឱ្យស្ងប់ស្ងាត់ត្រជាក់ល្មម។
ការងូតទឹកក្ដៅឧណ្ហៗ ឬស្ដាប់ភ្លេងស្រាលៗមុនគេង នឹងជួយបន្ធូរអារម្មណ៍ដែលតានតឹងឱ្យធូរស្រាល ជួយឱ្យរាងកាយងាយស្រួលឈានទៅរកការលង់លក់បានយ៉ាងស្កប់ស្កល់ និងមានថាមពលពេញលេញសម្រាប់ថ្ងៃថ្មី៕