ម្នាស់ ជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែម ហើយសម្បូរ និងពេញនិយមណាស់ដែរក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ផ្លែម្នាស់ ប៉ុន្តែបើទោះជាចូលចិត្តទទួលទានយ៉ាងក៏ដោយ ក៏ប្រហែលជាមិនធ្លាប់បានចាប់អារម្មណ៍អំពីអត្ថប្រយោជន៍របស់វាចំពោះសុខភាពឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមានដ៏ប្រសើរនៃការទទួលទានផ្លែម្នាស់ ៖

១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ផ្លែម្នាស់ មានផ្ទុកសម្បូរទៅដោយវីតាមីន C ជួយប្រយុទ្ធប្រឆាំងរាល់ការខូចខាតដែលកើតឡើងក្នុងកោសិកា។ ដូច្នេះហើយទើបវីតាមីននេះ គឺជាអ្នកជួយជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំ និងអាចសូម្បីតែកម្ចាត់ទប់ស្កាត់ជំងឺជាច្រើនទៀតដូចជា ឈឺចាប់ក្នុងសន្លាក់ និងជំងឺបេះដូង។ វីតាមីន C ក៏ជួយទប់ស្កាត់ជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយបានយ៉ាងប្រសើរផងដែរ។

២. ទប់ស្កាត់ជំងឺពុកឆ្អឹង

ផ្លែម្នាស់ ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុម៉ង់កាណែសដែលចាំបាច់ក្នុងការបង្កើនពង្រឹងសុខភាពឆ្អឹង និងសុខភាពជាលិកាភ្ជាប់។ ដូច្នេះហើយទើបការទទួលទានផ្លែម្នាស់ទៀងទាត់អាចជួយឱ្យអ្នកជៀសផុតពីហានិភ័យនៃជំងឺពុកឆ្អឹង ជាពិសេសចំពោះស្ត្រីដែលអស់រដូវ។

៣. បង្កើនសុខភាពភ្នែក

ក៏ព្រោះតែសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែឈើនេះ រួមបញ្ចូលទាំងវីតាមីន C ផ្លែម្នាស់ គឺមានប្រសិទ្ធិភាពកាត់បន្ថយហានិភ័យនៃជំងឺភ្នែក macular degeneration ឬជំងឺភ្នែកខ្សោយទាក់ទងនឹងអាយុ (វ័យចំណាស់)។

៤​. បង្កើនការរំលាយអាហារ

ផ្លែម្នាស់ មានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary ដែលជួយរក្សាប្រព័ន្ធរំលាយអាហារ ក៏ដូចជាការពារពោះវៀនពីបញ្ហាផ្សេងៗ និងទប់ស្កាត់អាការៈទល់លាមក។  លើសពីនេះទៅទៀត ម្នាស់ ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ  bromelain ដែលជួយបំបែកប្រូតេអ៊ីន និងមានប្រយោជន៍ក្នុងការរំលាយអាហារបានត្រឹមត្រូវ។

៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

ការទទួលទានផ្លែម្នាស់ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានយ៉ាងប្រសើរ ជាពិសេសជំងឺមហារីកពោះវៀនធំតាមរយៈបរិមាណនៃសារធាតុ  bromelain ដែលវាមានផ្ទុក។ សារធាតុ  bromelain អាចរារាំងទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីក និងថែមទាំងធ្វើឱ្យកោសិកាមហារីកងាប់ផងដែរ។

៦. ទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ

ក៏ព្រោះវាមានផ្ទុកជាតិទឹកដល់ទៅ ៨៧ ភាគរយ នោះការទទួលទានផ្លែម្នាស់អាចជួយធានាការពាររាងកាយពីបញ្ហាខ្សោះជាតិទឹកបានយ៉ាងប្រសើរ។ ជាតិសសៃដ៏សម្បូរនៅក្នុងម្នាស់ ក៏ជួយឲ្យអ្នកស្រកទម្ងន់បានផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង