យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលយើងជួបប្រទះភាពតានតឹង ឬការអផ្សុកខ្លាំង ខួរក្បាលតែងជំរុញឱ្យយើងរកអាហារដែលមានកាឡូរីខ្ពស់មកញ៉ាំដើម្បីបំបាត់អារម្មណ៍មិនល្អ ព្រោះវាជួយបញ្ចេញសារធាតុគីមីក្នុងខួរក្បាលឱ្យមានក្ដីសុខមួយរំពេច។
ប៉ុន្តែការញ៉ាំតាមអារម្មណ៍បែបនេះ នឹងនាំឱ្យឡើងទម្ងន់ បង្កើនភាពស្ត្រេសកាន់តែខ្លាំង និងក្លាយជាវដ្តអាក្រក់ដែលពិបាកបញ្ឈប់។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកគួររៀនទទួលស្គាល់អារម្មណ៍ខ្លួនឯងថា ការអផ្សុក ឬការធុញថប់ជារឿងធម្មតា ហើយវាមិនមែនជាការស្រេកឃ្លានពិតប្រាកដដែលត្រូវដោះស្រាយដោយការញ៉ាំនោះទេ។ វិធីសាស្ត្រដ៏មានប្រសិទ្ធភាពគឺការជ្រើសរើសសកម្មភាពផ្សេងមកជំនួសវិញដូចជា ការដើរហាត់ប្រាណ ការញ៉ាំតែរុក្ខជាតិ ឬប្រសិនបើចង់ទំពារខ្លាំង អ្នកគួរជ្រើសរើសអាហារដែលមានសាច់រឹង និងស្រួយដូចជាគ្រាប់ធញ្ញជាតិ ឬការ៉ុត ដើម្បីជួយបន្ធូរដុំសាច់ដុំថ្គាម និងកាត់បន្ថយស្ត្រេស។
ទន្ទឹមនឹងនេះ ការញ៉ាំអាហារឱ្យចំពេល កាត់បន្ថយជាតិកាហ្វេអ៊ីនដែលធ្វើឱ្យគេងមិនលក់ និងការហ្វឹកហាត់ញ៉ាំដោយដឹងខ្លួនដោយផ្ដោតលើរសជាតិ និងសញ្ញាឆ្អែតរបស់រាងកាយ នឹងជួយឱ្យអ្នកគ្រប់គ្រងការញ៉ាំបានយ៉ាងល្អ ព្រមទាំងពង្រឹងប្រព័ន្ធភាពស៊ាំឱ្យរឹងមាំក្នុងអំឡុងពេលដ៏តានតឹងនេះផងដែរ៕