យោងតាមការចុះផ្សាយពីប្រភពបរទេស ការកែប្រែទម្លាប់ញ៉ាំចុកគឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការថែរក្សាមុខងារក្រលៀនឱ្យនៅរឹងមាំបានយូរអង្វែង ជាពិសេសការកាត់បន្ថយជាតិសូដ្យូម និងគ្រឿងបំពងដែលមានក្នុងអាហារស្រាប់។
សម្រាប់អ្នកជំងឺក្រលៀនរ៉ាំរ៉ៃ គោលការណ៍អាហារូបត្ថម្ភដែលត្រូវអនុវត្តរួមមាន៖ ការកម្រិតអាហារក្រុមម្សៅត្រឹម ៦ វែកក្នុងមួយថ្ងៃ (ជ្រើសរើសបាយស ឬវ៉ីនស៊ែន និងជៀសវាងបាយសម្រូប), ត្រួតពិនិត្យបរិមាណប្រូតេអ៊ីនពីសាច់សត្វឱ្យបានហ្មត់ចត់ទៅតាមដំណាក់កាលនៃជំងឺ, កាត់បន្ថយរបបអាហារ ផ្អែម ខ្លាញ់ និងប្រៃ ដោយប្រើអំបិលមិនឱ្យលើសពី ១ ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ។ បន្ថែមពីនេះ គួរជៀសវាងបន្លែផ្លែឈើដែលមានជាតិប៉ូតាស្យូម និងហ្វូស្វ័រខ្ពស់ (ដូចជា ល្ពៅ ប៉េងប៉ោះ ស្រកានាគ) តមអាហារដែលមានជាតិពួរីនខ្ពស់ (ដូចជា គ្រឿងក្នុងសត្វ ទំពាំង) និងដែលសំខាន់បំផុតគឺការឈប់ប្រើប្រាស់ប៊ីចេងក្នុងអាហារ។
ការផឹកទឹកក្នុងបរិមាណសមស្រប ១.៥ លីត្រក្នុងមួយថ្ងៃ និងការផ្ដាច់គ្រឿងស្រវឹង នឹងជួយសម្រាលបន្ទុកក្រលៀន ព្រមទាំងជួយឱ្យលទ្ធផលនៃការព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់៕