យោងតាមការចុះផ្សាយពីប្រភពបរទេស ការបញ្ចេញទឹកកាមជាប្រចាំមិនត្រឹមតែជាការបន្ធូរអារម្មណ៍នោះទេ ប៉ុន្តែវាគឺជា «ខែលការពារ» សុខភាពដ៏សំខាន់សម្រាប់បុរស។
បើតាមការសិក្សាស្រាវជ្រាវ ការបញ្ចេញទឹកកាមយ៉ាងហោចណាស់ ២១ ដងក្នុងមួយខែ អាចជួយកាត់បន្ថយឱកាសកើតជំងឺមហារីកក្រពេញប្រូស្តាតបានរហូតដល់ ១៩% បើធៀបនឹងអ្នកដែលបញ្ចេញត្រឹម ៤ ទៅ ៧ ដងក្នុងមួយខែ។ អត្ថប្រយោជន៍នេះផ្តល់ផលល្អតាំងពីយុវវ័យរហូតដល់វ័យពាក់កណ្តាលអាពាហ៍ពិពាហ៍ (អាយុ ៤០-៤៩ ឆ្នាំ) ដោយមិនកំណត់ថាជាការរួមភេទ ឬការសម្រេចកាមដោយខ្លួនឯងនោះឡើយ។
មូលហេតុដែលធ្វើឱ្យសកម្មភាពនេះមានប្រសិទ្ធភាព គឺដោយសារការបញ្ចេញទឹកកាមជួយឱ្យក្រពេញប្រូស្តាតអាចជម្រះចោលនូវសារធាតុគ្រោះថ្នាក់ ឬសារធាតុបង្កការរលាកផ្សេងៗដែលកកស្ទះនៅខាងក្នុងចេញមកក្រៅ។ ការរក្សាដង្ហើមលើគ្រែឱ្យបានទៀងទាត់បែបនេះ មិនត្រឹមតែផ្តល់ភាពរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិធីសាស្ត្រធម្មជាតិដ៏សាមញ្ញបំផុតក្នុងការថែរក្សាសុខភាពផ្លូវភេទ និងការពាររាងកាយពីជំងឺកាចសាហាវនាពេលអនាគត៕