យោងតាមការចុះផ្សាយពីប្រភពបរទេស ការសម្រេចក្ដីស្រមៃចង់បានបុត្រត្រឹមតែមួយដងតែបានដល់ទៅពីរនាក់ គឺជាសំណាងដ៏អស្ចារ្យដែលគូស្នេហ៍ជាច្រើនប្រាថ្នា ទោះបីជាឱកាសតាមបែបធម្មជាតិមានត្រឹមតែ ៣% ក៏ដោយ។
បើតាមរយៈការសិក្សាផ្នែករូបសាស្ត្រ ការជ្រើសរើសក្បាច់ដែលអនុញ្ញាតឱ្យមានការផ្សារភ្ជាប់បានជ្រៅ នឹងជួយឱ្យមេជីវិតឈ្មោលទៅដល់គោលដៅបានកាន់តែលឿន និងច្បាស់លាស់ រួមជាមួយការប្រើខ្នើយកល់ត្រង់ត្រគាកខាងស្រីឱ្យខ្ពស់ក្រោយបញ្ចប់បេសកកម្ម ដើម្បីប្រើកម្លាំងទំនាញជួយរក្សាមេជីវិតឱ្យស្ថិតក្នុងចំណុចដែលអំណោយផលបំផុតសម្រាប់ការបង្កកំណើត។ ក្រៅពីបច្ចេកទេសមេត្រីភាព របបអាហារក៏ដើរតួជាជំនួយការដ៏ពូកែក្នុងការរំញោចក្រពេញអូវែឱ្យបញ្ចេញមេជីវិតញីលើសពីមួយគ្រាប់ក្នុងមួយខែ ដូចជាការទទួលទានដំឡូងជ្វាជាប្រចាំ ការបំប៉នរាងកាយដោយអាស៊ីតហ្វូលិកទុកជាមុន និងការញ៉ាំផលិតផលដែលធ្វើពីទឹកដោះគោដែលមានអ័រម៉ូនជំនួយការដុះមេជីវិតញី។ ទន្ទឹមនឹងនេះ កត្តាធម្មជាតិដូចជាអាយុរបស់អ្នកម្ដាយចាប់ពី ៣៥ ឆ្នាំឡើង ឬការមានផ្ទៃពោះក្នុងអំឡុងពេលកំពុងបំបៅដោះកូន ក៏ជាចំណុចរបត់អ័រម៉ូនដែលបង្កើនឱកាសទទួលបានកូនភ្លោះខ្ពស់ជាងធម្មតាផងដែរ។
ការរួមបញ្ចូលគ្នារវាងការរៀបចំបរិយាកាសក្នុងរាងកាយឱ្យបានល្អ និងការប្រើប្រាស់បច្ចេកទេសមេត្រីភាពដ៏ត្រឹមត្រូវ គឺជាការបង្កើនឱកាសឱ្យធម្មជាតិផ្ដល់រង្វាន់ជាកូនភ្លោះមកកាន់គ្រួសាររបស់អ្នក៕