យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហាសុខភាពផ្លូវភេទរបស់បុរសវ័យ ៣០ ឆ្នាំឡើង មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាគឺជាសញ្ញាអាសន្នដែលបញ្ជាក់ពីការចុះខ្សោយនៃប្រព័ន្ធសរសៃឈាម និងកម្រិតអ័រម៉ូនក្នុងរាងកាយ។
បើតាមអ្នកជំនាញវេជ្ជសាស្ត្រ គន្លឹះសំខាន់នៃការឡើងរឹងមាំគឺការបង្កើនសារធាតុនីទ្រីកអុកស៊ីតដើម្បីពង្រីកសរសៃឈាម ដែលយើងអាចសម្រេចបានតាមរយៈការទទួលទានបន្លែបៃតងចាស់ គ្រាប់ធញ្ញជាតិសម្បូរអាស៊ីតអាមីណូ និងផ្លែបឺរដែលជួយជំរុញការផលិតអ័រម៉ូនតេស្តូស្តេរ៉ូន។ បន្ថែមពីនេះ ការញ៉ាំត្រីសមុទ្រដែលមានអូមេហ្គា ៣ ខ្ពស់ ដាកសូកូឡាជួយដល់ភាពបត់បែននៃសរសៃឈាម និងគ្រឿងសមុទ្រដែលសម្បូរជាតិស័ង្កសី គឺជាឱសថធម្មជាតិដ៏ល្អប្រសើរក្នុងការដោះស្រាយបញ្ហា «មាន់មិនរងាវ» និងបង្កើនលំហូរឈាមទៅកាន់ចំណុចយុទ្ធសាស្ត្រ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្ថានភាពមិនឡើងរឹងនៅពេលព្រឹកនៅតែបន្តលើសពី ៣ ខែ ទោះបីជាបានកែប្រែរបបអាហារហើយក៏ដោយ អ្នកគួរប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យ ព្រោះវាអាចជាសញ្ញាព្រមាននៃជំងឺបេះដូងរ៉ាំរ៉ៃ។
ការចាប់ផ្ដើមយកចិត្តទុកដាក់លើរបបអាហារ និងការហាត់ប្រាណនៅថ្ងៃនេះ គឺជាការកសាងភាពជឿជាក់ និងភាពរឹងមាំយូរអង្វែងសម្រាប់បុរសគ្រប់រូប៕