យោងតាមការចុះផ្សាយពីប្រភពបរទេស ការរក្សារាងមិនមែនមានន័យថាត្រូវបង្អត់អាហារសម្រន់នោះទេ ប៉ុន្តែវាគឺជាការជ្រើសរើសញ៉ាំឱ្យបានត្រឹមត្រូវ។
អាហារសម្រន់ដែលជួយឱ្យអ្នកឆ្អែតបានយូរ និងមិនធ្វើឱ្យឡើងទម្ងន់ រួមមាន៖ គ្រាប់អាល់ម៉ុនលីង ដែលសម្បូរខ្លាញ់ល្អ និងប្រូតេអ៊ីន, យ៉ាអួរសជាតិធម្មជាតិ ជួយដល់ប្រព័ន្ធបញ្ចេញចោល, ពងមាន់ស្ងោរ ដែលផ្ដល់ថាមពលខ្ពស់តែមានកាឡូរីទាបត្រឹម ៧០-៨០ កាឡូរី, សណ្ដែកសៀងជប៉ុន ដែលសម្បូរជាតិសរសៃ និង សារ៉ាយសមុទ្រ ដែលជួយបំបាត់ចំណង់ចង់ញ៉ាំនំកញ្ចប់។
ដើម្បីឱ្យការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព អ្នកគួរក្រេបទឹកឱ្យបានញឹកញាប់ ទំពាឱ្យបានយឺតៗ និងបែងចែកអាហារដាក់ក្នុងចានតូចដើម្បីគ្រប់គ្រងបរិមាណ។ តិចនិកទាំងនេះនឹងជួយឱ្យអ្នករីករាយជាមួយការញ៉ាំចុកចិកដោយមិនបារម្ភរឿងឡើងក្បាលពោះ៕