យោងតាមការចុះផ្សាយពីប្រភពបរទេស មូលហេតុចម្បងដែលធ្វើឱ្យម៉ាស៊ីនត្រជាក់មិនសូវត្រជាក់ និងស៊ីភ្លើងខ្លាំង គឺដោយសារការកកស្ទះធូលីនៅនឹងតម្រងខ្យល់។
ដើម្បីដោះស្រាយបញ្ហានេះ អ្នកអាចអនុវត្តតាមជំហានងាយៗ ចាប់ផ្តើមពីការបិទចរន្តអគ្គិសនី រួចដោះសន្លឹកតម្រងចេញមកលាងសម្អាតជាមួយទឹកស្អាត ដោយអនុញ្ញាតឱ្យទឹកហូររុញធូលីចេញពីខាងក្រោយមកខាងមុខ។ បន្ទាប់ពីលាងរួច ត្រូវរលាស់ទឹកចេញ និងហាលវាក្នុងម្លប់ឱ្យស្ងួតសព្វ (ជៀសវាងការហាលថ្ងៃក្ដៅខ្លាំងដែលធ្វើឱ្យខូចទ្រង់ទ្រាយតម្រង) រួចដាក់ចូលកន្លែងដើមវិញជាការស្រេច។
ការលាងសម្អាតតម្រងខ្យល់ជារៀងរាល់ ២ ទៅ ៤ សប្តាហ៍ម្តង មិនត្រឹមតែជួយឱ្យម៉ាស៊ីនត្រជាក់ដើរស្រួល និងត្រជាក់លឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយបាក់តេរីក្នុងខ្យល់ និងជួយសន្សំសំចៃការចំណាយលើថ្លៃអគ្គិសនីបានយ៉ាងច្រើនផងដែរ៕