យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រលៀនបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចម្រោះជាតិពុល និងរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ ប៉ុន្តែវាអាចនឹងចុះខ្សោយជាលំដាប់ ប្រសិនបើអ្នកមិនបានចាប់អារម្មណ៍លើសញ្ញាខុសប្រក្រតី។
រោគសញ្ញាដែលបង្ហាញថាទឹកនោមផ្អែម ឬក្រលៀនកំពុងជួបបញ្ហា រួមមានការប្រែប្រួលនៃទឹកនោម (មានពពុះច្រើន ឬនោមញឹកពេលយប់) អាការៈហើមមុខនិងជើង ភាពស្លេកស្លាំងអស់កម្លាំង និងស្បែកស្ងួតរមាស់ខុសធម្មតា។
មូលហេតុចម្បងដែលបំផ្លាញក្រលៀនបំផុតគឺទម្លាប់ញ៉ាំប្រៃខ្លាំង ផឹកទឹកមិនគ្រប់គ្រាន់ និងការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ហួសកម្រិត។ ដើម្បីរក្សាក្រលៀនឱ្យរឹងមាំ អ្នកគួរកាត់បន្ថយជាតិសូដ្យូមក្នុងអាហារ ផឹកទឹកស្អាតឱ្យបាន ៦-៨ កែវក្នុងមួយថ្ងៃ ហាត់ប្រាណឱ្យបានទៀងទាត់ដើម្បីគ្រប់គ្រងសម្ពាធឈាម និងត្រូវទៅពិនិត្យមុខងារក្រលៀនជាប្រចាំជាមួយគ្រូពេទ្យជំនាញ ដើម្បីបង្ការជំងឺរ៉ាំរ៉ៃដែលអាចកើតឡើងដោយស្ងប់ស្ងាត់៕