យោងតាមការចុះផ្សាយពីប្រភពបរទេស ការធ្លាក់សជាទូទៅជារឿងធម្មជាតិដើម្បីការពារការឆ្លងមេរោគក្នុងទ្វារមាស ប៉ុន្តែវាអាចក្លាយជាបញ្ហាសុខភាព ប្រសិនបើមានការប្រែប្រួលខុសប្លែកពីមុន។
សញ្ញាមិនប្រក្រតីដែលអ្នកគួរប្រុងប្រយ័ត្ន រួមមានការធ្លាក់សច្រើនខុសធម្មតា មានសភាពខាប់ដូចម្សៅសើម ឬកម្ទេចទឹកដោះគោ ដែលជាសញ្ញានៃមេរោគផ្សិត ឬមានពណ៌លឿងបៃតង និងមានក្លិនស្អុយឆ្អាបខ្លាំងដែលបញ្ជាក់ពីការឆ្លងបាក់តេរី។ បន្ថែមពីនេះ ប្រសិនបើមានអាការៈរមាស់ ក្រហាយពេលបត់ជើងតូច ឬមានពណ៌ត្នោតមានពពុះ អ្នកគួរបង្កើនការយកចិត្តទុកដាក់ និងប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
ដើម្បីការពារបញ្ហានេះ អ្នកគួរស្លៀកខោក្នុងដែលស្ងួតល្អ ជៀសវាងភាពផ្អាប់លាងសម្អាតដោយទឹកស្អាត និងជូតឱ្យស្ងួតជានិច្ច ព្រោះការថែទាំអនាម័យត្រឹមត្រូវគឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាសុខភាពស្ត្រីឱ្យមានសុវត្ថិភាព៕