យោងតាមការចុះផ្សាយពីប្រភពបរទេស សុខភាព និងភាពរឹងមាំរបស់បុរសមិនមែនផ្អែកតែលើការហាត់ប្រាណនោះទេ ប៉ុន្តែវាចាប់ផ្តើមចេញពីរបបអាហារប្រចាំថ្ងៃ។
បន្លែស្លឹកបៃតងដែលយើងតែងតែរំលង គឺជាប្រភពនៃជាតិរ៉ែសំខាន់ៗដែលជួយសម្រួលដល់ចរន្តឈាម និងតុល្យភាពអ័រម៉ូនបុរស។ ក្នុងនោះមានដូចជា ផ្ទី ដែលសម្បូរជាតិណីត្រាតជួយពង្រីកសរសៃឈាមឱ្យឈាមរត់បានល្អដល់គ្រប់ផ្នែកនៃរាងកាយ និង ខាត់ណា ដែលសម្បូរជាតិដែកនិងម៉ាញ៉េស្យូមជួយបង្កើនថាមពលកោសិកាព្រមទាំងគ្រប់គ្រងអ័រម៉ូនតេស្តូស្តេរ៉ូន។
បន្ថែមពីនេះ ស្លឹកជីរវ៉ាន់ស៊ុយបារាំង មានសមត្ថភាពកាត់បន្ថយស្ត្រេស ដែលជាសត្រូវចម្បងនៃសមត្ថភាពផ្លូវភេទ ខណៈដែល សាលាដ ជួយឱ្យសរសៃឈាមមានភាពយឺតនិងរឹងមាំ សម្រួលដល់ការបញ្ជូនសារធាតុចិញ្ចឹមទៅកាន់សាច់ដុំបានរហ័ស។
ជាចុងក្រោយ កូនដើមឈូករ័ត្ន គឺជាប្រភពនៃជាតិស័ង្កសីដែលចាំបាច់បំផុតសម្រាប់ការផលិតអ័រម៉ូនភេទប្រុស និងថែរក្សាសុខភាពក្រពេញប្រូស្តាត។ ការបន្ថែមបន្លែទាំង ៥ មុខនេះក្នុងអាហារប្រចាំថ្ងៃ គឺជាវិធីសាស្ត្រដ៏ងាយស្រួល និងមានប្រសិទ្ធភាពបំផុតក្នុងការកសាងភាពរឹងមាំពីខាងក្នុងមកខាងក្រៅ៕