យោងតាមការចុះផ្សាយពីប្រភពបរទេស ពុទ្រាក្រហមគឺជាឱសថបុរាណដ៏ល្អប្រសើរសម្រាប់ជំនួយសុខភាពយ៉ាងសម្បូរបែប ដោយវាផ្តល់ថាមពលទាបតែសម្បូរទៅដោយវីតាមីន C ខ្ពស់ដល់ទៅ ៧៧% នៃតម្រូវការប្រចាំថ្ងៃ រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតអាមីណូដល់ទៅ ១៩ ប្រភេទ។
ការទទួលទានទឹកពុទ្រាក្រហមជួយជំរុញការផលិតគ្រាប់ឈាម ការពារមុខងារថ្លើម និងពង្រឹងកម្លាំងសាច់ដុំបានយ៉ាងប្រសើរ ស្របពេលដែលវីតាមីន A ជួយផ្តល់សំណើមដល់សួត និងបន្ធូរបន្ថយអាការៈក្អក។ ក្រៅពីជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងបញ្ចុះជាតិស្ករក្នុងឈាម ភេសជ្ជៈនេះក៏ជួយសម្រួលប្រព័ន្ធរំលាយអាហារ បង្ការការទល់លាមក ជួយកាត់បន្ថយខ្លាញ់ក្បាលពោះ និងធ្វើឱ្យអារម្មណ៍ស្ងប់ដើម្បីគេងលក់បានស្កប់ស្កល់ជាងមុន។
ទោះជាយ៉ាងណា ចំពោះកុមារ និងស្ត្រីមានផ្ទៃពោះ គួរពិភាក្សាជាមួយគ្រូពេទ្យជាមុនដើម្បីកំណត់បរិមាណប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងជៀសវាងការលាយជាមួយរុក្ខជាតិឱសថដទៃទៀតដោយគ្មានការណែនាំពីអ្នកជំនាញ៕