យោងតាមការចុះផ្សាយពីប្រភពបរទេស ចេកគឺជាផ្លែឈើដ៏ពេញនិយមដែលសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ ជាពិសេសប៉ូតាស្យូមដែលជួយរក្សាសម្ពាធឈាមឱ្យមានតុល្យភាព ជំនួយបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺក្រួសក្នុងតម្រងនោម។
ទោះបីជាចេកផ្ដល់អត្ថប្រយោជន៍ច្រើនដល់ប្រព័ន្ធរំលាយអាហារក៏ដោយ ប៉ុន្តែអ្នកជំនាញបានដាស់តឿនថាការញ៉ាំចេកច្រើនពេកក្នុងមួយថ្ងៃគឺជាកំហុសឆ្គងមួយ ព្រោះចេកជាផ្លែឈើដែលសម្បូរកាឡូរីខ្ពស់។ ចេកទំហំធំមួយផ្លែផ្ដល់ថាមពលប្រហែល ៩៧ កាឡូរី ដូច្នេះការញ៉ាំចេកត្រឹមតែ ២ ផ្លែ គឺស្មើនឹងការញ៉ាំបាយមួយចានកន្លះទៅហើយ ដែលតម្រូវឱ្យអ្នកត្រូវដើររហូតដល់ ២ ម៉ោងទើបអាចដុតរំលាយថាមពលនោះអស់។ ដើម្បីទទួលបានសុខភាពល្អ និងជៀសវាងការឡើងទម្ងន់ដោយមិនដឹងខ្លួន អ្នកគួរកម្រិតការញ៉ាំត្រឹមតែពាក់កណ្ដាលផ្លែ ឬយ៉ាងច្រើនបំផុត ១ ផ្លែក្នុងមួយថ្ងៃ ទោះបីជាអ្នកមានចេកលើសចំណុះនៅក្នុងផ្ទះក៏ដោយ។
ការញ៉ាំក្នុងបរិមាណសមល្មមនឹងជួយឱ្យរាងកាយទទួលបានជីវជាតិគ្រប់គ្រាន់ ដោយមិនបង្កជាបន្ទុកដល់ការគ្រប់គ្រងទម្ងន់ និងកម្រិតថាមពលក្នុងរាងកាយឡើយ៕