យោងតាមការចុះផ្សាយពីប្រភពបរទេស បុរសភាគច្រើនតែងតែមើលរំលងការថែទាំសុខភាព និងមានទម្លាប់រស់នៅដែលប្រឈមនឹងគ្រោះថ្នាក់ ដូចជាការសេពគ្រឿងស្រវឹង និងបារីជាដើម។ ដើម្បីជ្រោមជ្រែងសុខភាពឱ្យបានល្អ អ្នកគួរដឹងពីជំងឺធំៗទាំង ៦ ដែលតែងតែយាយីបុរស៖
បញ្ហា ធាត់ដុះពោះ និង ជំងឺបេះដូង គឺជាសត្រូវលាក់មុខដែលបណ្ដាលមកពីការញ៉ាំគ្រឿងស្រវឹងហួសប្រមាណ និងរបបអាហារមានជាតិខ្លាញ់ខ្ពស់ ដែលអាចនាំឱ្យមានសភាពគាំងបេះដូងភ្លាមៗ។ ទន្ទឹមនឹងនេះ មហារីកសួត និង មហារីកក្រពេញប្រូស្តាត ក៏ជាហានិភ័យខ្ពស់បំផុតសម្រាប់បុរសដែលជក់បារី និងអ្នកដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។ សញ្ញាព្រមានដូចជាការបត់ជើងតូចពិបាក ឬញឹកញាប់ គឺជាចំណុចដែលត្រូវប្រុងប្រយ័ត្នបំផុត ព្រោះបើរកឃើញទាន់ពេល អត្រានៃការព្យាបាលឱ្យជាសះស្បើយមានរហូតដល់ ៩៨%។ ក្រៅពីនេះ បញ្ហា ខ្សោយសមត្ថភាពផ្លូវភេទ ក៏ជាសញ្ញាបញ្ជាក់ពីការថយចុះនៃអ័រម៉ូន និងអាចជាសញ្ញាព្រមាននៃជំងឺលើសឈាម ឬទឹកនោមផ្អែមផងដែរ។
ដើម្បីជៀសផុតពីបញ្ហាទាំងនេះ សុភាពបុរសគ្រប់រូបគួរផ្លាស់ប្តូរទម្លាប់មកជាការហាត់ប្រាណឱ្យបានទៀងទាត់ ញ៉ាំអាហារដែលមានជីវជាតិ ជៀសវាងបារី និងកាត់បន្ថយគ្រឿងស្រវឹង។ អ្វីដែលសំខាន់បំផុត គឺការទៅពិនិត្យសុខភាពតាមដានក្រពេញប្រូស្តាត និងប្រព័ន្ធឈាមរត់ជាប្រចាំ ដើម្បីធានាថាអ្នកនៅតែជារបងដ៏រឹងមាំសម្រាប់គ្រួសារ និងមានសុខភាពល្អវែងឆ្ងាយ៕