យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហាស៊ាំនឹងទម្លាប់ដដែលៗលើគ្រែ អាចធ្វើឱ្យជីវិតប្តីប្រពន្ធបាត់បង់ភាពស្រស់បំព្រង។
ដើម្បីបង្កើនភាពរ៉ូមែនទិក និងភាពជិតស្និទ្ធឱ្យកាន់តែស៊ីជម្រៅ អ្នកអាចសាកល្បងផ្លាស់ប្តូរឥរិយាបថមួយចំនួនដែលជួយផ្ដល់បទពិសោធថ្មី និងភាពរីករាយដល់ដៃគូទាំងសងខាង។
ការប្រើប្រាស់ក្បាច់បែប «The Cat» ដែលផ្ដោតលើការប៉ះទង្គិចដោយផ្ទាល់ ឬការអង្គុយទល់មុខគ្នាបែប «Face Off» មិនត្រឹមតែជួយឱ្យអារម្មណ៍ឈានដល់ចំណុចកំពូលបានងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការឱបក្រសោប និងការសម្លឹងមើលគ្នាកាន់តែជិតស្និទ្ធ។ បន្ថែមពីនេះ ការចេះប្រើតិចនិកបបោសអង្អែលតាមបែប «The Elevator» ឬការផ្ដល់ភាពរីករាយឱ្យគ្នាទៅវិញទៅមកដោយការយកចិត្តទុកដាក់ ក៏ជាគន្លឹះមាសក្នុងការថែរក្សាចំណងស្នេហ៍ឱ្យនៅតែរំភើបដូចថ្ងៃដំបូង។
ទោះជាយ៉ាងណា អ្វីដែលសំខាន់បំផុតគឺ «ការយោគយល់ និងការប្រុងប្រយ័ត្ន» ដើម្បីចៀសវាងការឈឺចាប់ ឬរបួសដោយអចេតនា។ ក្រៅពីការផ្លាស់ប្តូរបរិយាកាសលើគ្រែ ការនាំដៃគូចេញទៅក្រៅញ៉ាំអាហារ មើលកុន ឬការនិយាយពាក្យផ្អែមល្ហែមដាក់គ្នាជាប្រចាំ ក៏ជាផ្នែកមួយមិនអាចខ្វះបានក្នុងការធ្វើឱ្យស្នេហាមាំមួន និងមានសុភមង្គលយូរអង្វែង៕