យោងតាមការចុះផ្សាយពីប្រភពបរទេស ការញ៉ាំជាតិសរសៃច្រើនហួសប្រមាណ ឬការបង្កើនបរិមាណភ្លាមៗខ្លាំងពេកគឺជាមូលហេតុចម្បងដែលនាំឱ្យមានអាការៈហើមពោះ និងរាករូស ដោយសារប្រព័ន្ធរំលាយអាហារមិនអាចបំប្លែងកាបូអ៊ីដ្រាតដែលរឹងទាំងនោះបានទាន់ពេលវេលា។
កម្រិតសមស្របដែលរាងកាយត្រូវការគឺប្រហែល ២១ ទៅ ២៥ ក្រាមសម្រាប់ស្ត្រី និង ៣០ ទៅ ៣៨ ក្រាមសម្រាប់បុរសក្នុងមួយថ្ងៃ ប៉ុន្តែបរិមាណនេះអាចប្រែប្រួលទៅតាមអាយុ និងសមត្ថភាពស្រូបយករបស់បុគ្គលម្នាក់ៗ។ ដើម្បីជៀសវាងផលរំខាន អ្នកគួរទម្លាប់បង្កើនការញ៉ាំជាតិសរសៃបន្តិចម្ដងៗដើម្បីឱ្យបាក់តេរីក្នុងពោះវៀនមានពេលស៊ាំ និងត្រូវញ៉ាំទឹកឱ្យបានច្រើនពី ១,៥ ទៅ ២ លីត្រក្នុងមួយថ្ងៃ ព្រោះជាតិសរសៃត្រូវការជាតិទឹកជាចាំបាច់ដើម្បីរំលាយ និងជួយឱ្យប្រព័ន្ធបញ្ចេញចោលដំណើរការបានស្រួល។
ការញ៉ាំអាហារចម្រុះមុខ និងការហាត់ប្រាណស្រាលៗបន្ថែម នឹងជួយឱ្យអ្នកទទួលបានអត្ថប្រយោជន៍ពេញលេញពីជាតិសរសៃ ជួយការពារការទល់លាមក និងពង្រឹងសុខភាពពោះវៀនឱ្យកាន់តែរឹងមាំ៕