យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សភាគច្រើនតែងយល់ច្រឡំថា សំបកបង្គាគឺជាកន្លែងដែលប្រមូលផ្ដុំដោយជាតិកាល់ស្យូមខ្ពស់បំផុត រហូតដល់អ្នកខ្លះបង្ខំកូនតូចៗឱ្យញ៉ាំទាំងសំបកដើម្បីឱ្យលូតកម្ពស់។ ប៉ុន្តែតាមការពិត សំបកបង្គាសម្បូរទៅដោយសារធាតុដែលជាជាតិរឹងសម្រាប់ការពារខ្លួន និងពិបាករំលាយបំផុតសម្រាប់ក្រពះពោះវៀន។
ការញ៉ាំសំបកបង្គាច្រើនពេកមិនត្រឹមតែមិនផ្ដល់កាល់ស្យូមដូចការរំពឹងទុកនោះទេ ប៉ុន្តែថែមទាំងអាចបង្កឱ្យមានអាការៈមិនស្រួលក្នុងពោះ រារាំងការស្រូបយកសារធាតុចិញ្ចឹមផ្សេងៗ និងអាចបង្កគ្រោះថ្នាក់ដល់កុមារតូចៗតាមរយៈការស្លាក់ ឬមុតបំពង់កទៀតផង។
ផ្ទុយទៅវិញ សារធាតុកាល់ស្យូមពិតប្រាកដដែលរាងកាយងាយស្រួលស្រូបយក គឺស្ថិតនៅក្នុងសាច់បង្គា ជើង និងក្រញ៉ាំរបស់វាទៅវិញទេ។ សាច់បង្គាមិនត្រឹមតែសម្បូរកាល់ស្យូមសរីរាង្គដែលមានប្រយោជន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានវីតាមីន D ម៉ាញ៉េស្យូម និងផូស្វ័រ ក្នុងកម្រិតតុល្យភាពដែលជួយជម្រុញដល់ការស្រូបយកជាតិកាល់ស្យូមចូលក្នុងឆ្អឹងបានយ៉ាងប្រសើរ។ ដូច្នេះ ដើម្បីទទួលបានសុខភាពល្អ និងជៀសវាងបញ្ហាប្រព័ន្ធរំលាយអាហារ អ្នកគួរជ្រើសរើសញ៉ាំតែសាច់បង្គាឱ្យបានគ្រប់គ្រាន់ និងបោះបង់ចោលនូវជំនឿខុសឆ្គងដែលថាត្រូវតែញ៉ាំទាំងសំបកនោះចេញ៕