យោងតាមការចុះផ្សាយពីប្រភពរទេស ការសម្រេចកាមដោយខ្លួនឯង គឺជាសកម្មភាពធម្មជាតិរបស់មនុស្សដែលជួយរំដោះអារម្មណ៍តានតឹង និងបង្កើតក្ដីសុខតាមបែបជីវសាស្ត្រ។ សម្រាប់មនុស្សជាច្រើន នេះគឺជាវិធីសាស្ត្រដែលមានសុវត្ថិភាពបំផុតក្នុងរឿងផ្លូវភេទ។
ដើម្បីកុំឱ្យសកម្មភាពនេះក្លាយជាការអនុវត្តដដែលៗគួរឱ្យធុញទ្រាន់ អ្នកអាចសាកល្បងប្រើប្រាស់បច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗមកជួយបង្កើនរសជាតិឱ្យកាន់តែរំភើប។ វិធីសាស្ត្រដំបូងគឺការប្រើប្រាស់បច្ចេកវិទ្យា VR (Virtual Reality)។ បច្ចុប្បន្នមានកម្មវិធី និងវីដេអូជាច្រើនដែលគាំទ្រឧបករណ៍ VR ដែលវាផ្ដល់នូវបទពិសោធដូចពិតៗធ្វើឱ្យអ្នកមានអារម្មណ៍ថាស្ថិតក្នុងបរិយាកាសថ្មីប្លែក និងរំភើបជាងការមើលវីដេអូធម្មតា។ ក្រៅពីនេះ ការប្រើប្រាស់ បច្ចេកវិទ្យាហ្គេម ឬកម្មវិធីកម្សាន្ត ដែលអនុញ្ញាតឱ្យអ្នកបង្កើតតួអង្គ និងរៀបចំសាច់រឿងតាមចំណង់ចំណូលចិត្ត ក៏ជាជម្រើសដ៏ពេញនិយមសម្រាប់យុគសម័យឌីជីថលនេះដែរ។
ក្រៅពីបច្ចេកវិទ្យា ការសាកល្បងជាមួយ ការប៉ះពាល់បែបចម្រុះ ក៏អាចជួយជំរុញអារម្មណ៍បានយ៉ាងល្អ។ អ្នកអាចប្រើប្រាស់វត្ថុដែលមានផ្ទៃប៉ះខុសៗគ្នា ដូចជា សាច់ក្រណាត់សូត្រ រោមសត្វទន់ៗ ឬការស្ដាប់តន្ត្រីដែលជួយជំរុញអារម្មណ៍ផ្លូវភេទ ដើម្បីដឹងថារាងកាយរបស់អ្នកឆ្លើយតបខ្លាំងបំផុតចំពោះការប៉ះបែបណា។ ការផ្លាស់ប្តូរឥរិយាបថ ឬទីតាំងថ្មីៗ ក៏ជួយឱ្យអ្នករកឃើញចំណុចសម្រើបថ្មីដែលអ្នកមិនធ្លាប់ដឹងពីមុនមក។
ជាចុងក្រោយ ការប្រើប្រាស់ ឧបករណ៍ជំនួយ ដែលត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំង ក៏ជាជំនួយការដ៏ល្អក្នុងការជួយឱ្យអ្នកដល់ចំណុចកំពូលបានយ៉ាងមានប្រសិទ្ធភាព។ ទោះបីជាឧបករណ៍ខ្លះអាចមានការរឹតត្បិតតាមច្បាប់ក្នុងតំបន់មួយចំនួន ប៉ុន្តែក្នុងវិស័យសុខភាព ពួកវាត្រូវបានគេទទួលស្គាល់ថាជាឧបករណ៍ដែលផ្ដល់សុវត្ថិភាពខ្ពស់ក្នុងការយល់ដឹងពីកាមារម្មណ៍ផ្ទាល់ខ្លួន។ ដរាបណាការអនុវត្តទាំងនេះមិនបង្កផលរំខានដល់អ្នកដទៃ វាគឺជាសិទ្ធិសេរីភាពផ្ទាល់ខ្លួនក្នុងការស្វែងរកក្ដីសុខ និងតុល្យភាពផ្លូវចិត្តសម្រាប់ខ្លួនឯង៕