Join with Health.com.kh on Telegram

មនុស្សប្រុស ស្រី និងកុមារប្រមាណ ៣៩លាននាក់ក្នុងសហរដ្ឋអាមេរិក និងមួយប៊ីលាននាក់ជុំវិញពិភពលោកសុទ្ធតែមានការឈឺក្បាលបែបប្រកាំង។ ដូច្នេះក្នុងចំណោមមនុស្ស ១០នាក់គឺមាន ៩នាក់ហើយដែលមិនអាចធ្វើការបានក្នុងពេលឈឺក្បាលបែបប្រកាំងម្តងៗ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីការពិតមួយចំនួនបន្ថែមទៀតអំពីការឈឺក្បាលបែបប្រកាំង៖

  • ការឈឺក្បាលបែបប្រកាំងគឺជាជំងឺសរសៃប្រសាទមួយប្រភេទដែលមានរោគសញ្ញាសរសៃប្រសាទធ្វើការមិនបានល្អ
  • ការឈឺក្បាលបែបប្រកាំងត្រូវបានសម្គាល់ដឹងតាមរយៈ ការឈឺក្បាលខ្ទកៗធ្ងន់ធ្ងរ ដែលជាធម្មតាច្រើនតែកើតឡើងមួយចំហៀងក្បាល។ ករណីខ្លះទាំងទាំងសងខាងដែរ។ 
  • ការធ្វើទុក្ខម្តងៗច្រើនតែជាប់ទាក់ទងនឹងអាការៈមួយឬច្រើនដូចជា៖ ស្រវាំងភ្នែក ចង្អោ ក្អួត វិលមុខ ប៉ះពាល់នឹងសម្លេងខ្លាំង ពន្លឺ ការប៉ះ និងក្លិន ហើយក៏ឈឺបែបឈៀបៗនៅចុងដៃចុងជើង ឬមុខផងដែរ
  • ប្រហែលជា ២៥ភាគរយនៃអ្នកឈឺក្បាលបែបប្រកាំងក៏មានបញ្ហាលើការមើលឃើញដែរ និងជាធម្មតាកើតឡើងមិនដល់មួយម៉ោងឡើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ការធ្វើទុក្ខងាយនឹងកើតឡើងយូរបំផុតពី ៤ម៉ោងទៅ ៧២ម៉ោង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង