វីតាមីន D មាននាទីជួយឲ្យឆ្អឹងកាន់តែរឹងមាំ សម្របសម្រួលដល់ប្រព័ន្ធភាពស៊ាំ និងកំចាត់ចោលការមានជំងឺ។ ជាមួយគ្នានេះដែរ វាក៏ជួយរក្សាកម្រិតជាតិកាលស្យូមក្នុងឈាម និងសម្របសម្រួលដល់ជាតិកាលស្យូម និងផូស្វ័រ ដែលសំខាន់សម្រាប់ជួយថែរក្សាឆ្អឹង និងធ្មេញឲ្យរឹងមាំ និងមានសុខភាពល្អ។ អ្នកជំងឺរលាកសន្លាក់ដែលប្រើថ្នាំលេបប្រភេទ Corticosteroids គឺមានការប្រឈមកាន់តែខ្ពស់នឹងការកង្វះវីតាមីន Dនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការបង្កើនចំនួនវីតាមីន D ក្នុងខ្លួន៖
- ចូរធ្វើការប៉ះពាល់នឹងពន្លឺព្រះអាទិត្យដោយផ្ទាល់ ដោយមិនបាច់ប្រើឡេការពារកម្តៅព្រះអាទិត្យទេ ត្រឹមតែ ១០ ទៅ ១៥នាទី ជារៀងរាល់ពីរថ្ងៃម្តងបានហើយ
- ចូរញ៉ាំត្រីសម្បូរវីតាមីន D ៨៥ក្រាម ដូចជាត្រីសាលម៉ុងជាដើម
- ចូរញ៉ាំថ្នាំបំប៉នប្រភេទវីតាមីន D (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរញ៉ាំអាហារសម្រូរវីតាមីន D ដូចជាទឹកដោះគោ ហ្រ្វូម៉ាត និងផលិតផលធ្វើពីសណ្តែកសៀង៕