ជំងឺភ្នែកឡើងបាយមានន័យថា ជាការឡើងល្អកក្នុងកញ្ចក់ភ្នែក ដែលវាអាចប៉ះពាល់ដល់ការមើលឃើញបានបើសិនជាមិនព្យាបាលទេ។ ពាក់កណ្តាលនៃប្រជាជនអាមេរិកគឺមានជំងឺភ្នែកឡើងបាយនៅពេលពួកគេអាយុ ៨០ឆ្នាំ។ ការប្រឈមនឹងជំងឺភ្នែកឡើងបាយមានដូចជា ជំងឺទឹកនោមផ្អែម ជក់បារី ញ៉ាំគ្រឿងស្រវឹង និងប៉ះពាល់ដោយផ្ទាល់នឹងពន្លឺព្រះអាទិត្យយូរៗ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអាការៈធម្មតាៗរបស់ជំងឺភ្នែកឡើងបាយដែលអ្នកគួរតែយល់ដឹង៖
- មើលឃើញព្រឹលៗ ឬភ្នែកមើលឃើញល្អក់
- ពណ៌ដែលមើលឃើញដូចមិនច្បាស់
- ភ្នែកពិបាកមើលឃើញនៅពេលមានពន្លឺតិចៗ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ភ្នែកមើលមិនសូវឃើញនៅពេលយប់
- ភ្នែកមើលឃើញពីរៗ ដែលជាសញ្ញាបញ្ជាក់ថា ភាពល្អក្នុងកញ្ចក់ភ្នែកកាន់តែធំ
- ឧស្សាហ៍ផ្លាស់ប្តូរកញ្ចក់វ៉ែនតា៕