យោងតាមការចុះផ្សាយពីប្រភពរទេស ការបង្ការជំងឺក្រួសក្នុងតម្រងនោមមិនមែនអាស្រ័យតែលើការញ៉ាំទឹកឱ្យបានច្រើនក្នុងពេលតែមួយនោះទេ ប៉ុន្តែវាទាមទារនូវការញ៉ាំឱ្យត្រូវវិធីសាស្ត្រ។
គន្លឹះសំខាន់បំផុតគឺត្រូវញ៉ាំទឹកបន្តិចម្ដងៗឱ្យបានទៀងទាត់ពេញមួយថ្ងៃដើម្បីជួយពង្រាវកំហាប់ទឹកនោមជាប្រចាំ ចៀសវាងការទុកឱ្យរាងកាយស្រេកខ្លាំងទើបញ៉ាំទឹកម្ដងច្រើនៗដែលមិនអាចជួយបញ្ចុះកករជាតិរ៉ែបានឡើយ។ ទឹកបរិសុទ្ធគឺជាជម្រើសល្អបំផុតដែលអ្នកគួរញ៉ាំឱ្យបានគ្រប់គ្រាន់រហូតដល់ទឹកនោមមានពណ៌សថ្លាឬលឿងខ្ចី ហើយការបន្ថែមទឹកក្រូចឆ្មារស្រស់បន្តិចក៏ជួយបង្កើនជាតិស៊ីត្រាតដើម្បីទប់ស្កាត់ការកកដុំនៃក្រួសកាល់ស្យូមផងដែរ។ បន្ថែមពីនេះ ការញ៉ាំទឹកមួយកែវមុនពេលចូលគេងគឺជាចំណុចដែលមិនគួរមើលរំលង ព្រោះវាជួយកាត់បន្ថយកំហាប់ទឹកនោមនៅពេលយប់ដែលជាពេលវេលាងាយកកើតក្រួសបំផុត។
ការកែប្រែទម្លាប់មកញ៉ាំទឹកឱ្យបានទៀងទាត់ និងជៀសវាងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ គឺជាវិធីសាស្ត្រដ៏សាមញ្ញតែមានប្រសិទ្ធភាពបំផុតក្នុងការថែរក្សាសុខភាពតម្រងនោមឱ្យនៅរឹងមាំនិងជៀសឆ្ងាយពីការវះកាត់៕