ជំងឺមហារីកអាចចាប់ផ្តើមកើតឡើងនៅគ្រប់កន្លែងក្នុងរាងកាយ ជាពិសេសនៅពេលកោសិកាគ្រោះថ្នាក់ទាំងនោះបំបែកកូនចៅច្រើន និងរំលោភបំពានដល់កោសិកាធម្មតាទៀត។ ប្រភេទជំងឺមហារីកដូចជា សុដន់ សួត ឬពោះវៀនធំ បញ្ជាក់ថា វាគឺជាកន្លែងដែលចាប់ផ្តើមកើតមហារីកហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែនៅពេលវាវិវឌ្ឈន៍កាន់តែទៅមុខទៀត កោសិកាមហារីកទាំងនោះអាចរាលដាលទៅកន្លែងផ្សេងៗទៀតនៃរាងកាយ និងលូតលាស់ដុំសាច់មហារីកថ្មីៗ ឬហៅថា Metastasis ។
កោសិកាមហារីកអាចធ្វើដំណើរតាមរយៈប្រព័ន្ធទឹករងៃក្រោយពីបំបែកខ្លួនចេញពីដុំសាច់មហារីកដំបូង ហើយក៏ចូលទៅដល់កូនកណ្តុរដែរ។ កូនកណ្តុរគឺជាសរីរាង្គមូលៗដែលត្រូវបានគេរកឃើញយ៉ាងច្រើនក្នុងរាងកាយដូចជា ឃ្លៀក ក និងគ្រលានជាដើម។ ក្រៅពីប្រព័ន្ធភាពស៊ាំ វាក៏ជួយសម្លាប់វីរុសតាមរយៈច្រោះវាចេញមុនពេលបញ្ជូនទឹកទៅក្នុងប្រព័ន្ធទឹករងៃ។
ការរាលដាលជំងឺមហារីកទៅកូនកណ្តុរ
មហារីកដែលមានក្នុងកូនកណ្តុរហើយបញ្ជាក់ថា ជំងឺមហារីកនោះកំពុងតែរាលដាលទៅកន្លែងផ្សេងហើយ។ បើសិនជាកោសិកាមហារីកគ្រាន់តែត្រូវបានគេរកឃើញនៅជិតដុំសាច់ដើមទេ មានន័យថា វាជាដំណាក់កាលភ្លាមៗ និងមិនរាលដាលឡើយ។ ប៉ុន្តែបើសិនជាវាទៅដល់កូនកណ្តុរឆ្ងាយហើយ មហារីកនោះកំពុងតែស្ថិតក្នុងការរាលដាលកម្រិតលឿន និងអាចជាដំណាក់កាលធ្ងន់ហើយ។
អាការៈនៃការរាលដាលមហារីកទៅកូនកណ្តុរ
- កូនកណ្តុរឡើងហើមធំនៅក ឃ្លៀក ឬគ្រលាន
- ហើមពោះ (លើករណីរាលដាលដល់ថ្លើម)
- ពិបាកដកដង្ហើម (លើករណីរាលដាលដល់សួត)
- ឈឺចាប់
- ឈឺក្បាល
- ប្រកាច់ ឬវិលមុខ
អ្នកប្រហែលជាមិនសម្គាល់ដឹងអាការៈនៃការរាលដាលមហារីកទៅកូនកណ្តុរទាំងអស់ឡើយ ដូច្នេះគួរតែទៅឲ្យគ្រូពេទ្យពិនិត្យនិងវាយតម្លៃបន្ថែម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការកំណត់រោគវិនិច្ឆ័យ និងព្យាបាល
គ្រូពេទ្យច្រើនតែធ្វើចំណាត់ថ្នាក់ជំងឺមហារីកដោយប្រព័ន្ធ TNM៖
- T (Tumor) ចង់សម្តៅទៅលើទំហំ ឬការរីកធំរបស់ដុំសាច់មហារីក
- N (Number) ចង់សម្តៅទៅលើចំនួនកូនកណ្តុរដែលផ្ទុកដោយមហារីក
- M (Metastasis) ចង់សម្តៅទៅលើការរាលដាលរបស់មហារីកដែលទៅដល់ឆ្ងាយៗ
ដំណើរការណ៍ក្នុងការកំណត់រោគវិនិច្ឆ័យដូចជា ការច្រឹបសាច់ទៅវិភាគ ឬធ្វើតេស្តដោយរូបភាពវេជ្ជសាស្រ្តនឹងជួយគ្រូពេទ្យកំណត់ដឹងថា មហារីករាលដាលដល់កម្រិតណា និងមានកូនកណ្តុរចំនួនប៉ុន្មានចូលរួម។ ការព្យាបាលនឹងអាស្រ័យទោតាមរឿងដូចខាងក្រោមនេះដែរ៖
- មានមហារីកច្រើនប៉ុណ្ណានៅក្នុងកូនកណ្តុរ
- តើជំងឺមហារីករាលដាលទៅឆ្ងាយប៉ុណ្ណាពីទីតាំងដំបូង៕