យោងតាមការចុះផ្សាយពីប្រភពរទេស យ៉ាអួ គឺជាអាហារសុខភាពដ៏ពេញនិយមសម្រាប់អ្នកសម្រកទម្ងន់ និងជំនួយពោះវៀន ប៉ុន្តែប្រសិនបើអ្នកញ៉ាំវាខុសគូ គុណប្រយោជន៍ទាំងឡាយអាចនឹងរលាយបាត់អស់ ឬបង្កជាផលវិបាកដល់រាងកាយវិញ។ ការយល់ដឹងពីអ្វីដែលមិនគួរញ៉ាំជាមួយយ៉ាអួ នឹងជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមពេញលេញ និងជៀសផុតពីអាការៈមិនស្រួលក្នុងពោះ។
រឿងដំបូងដែលអ្នកគួរដឹងគឺ យ៉ាអួមិនគួរញ៉ាំជាមួយអាហារបំពង ឬមានជាតិខ្លាញ់ខ្ពស់ឡើយ ព្រោះជាតិខ្លាញ់ច្រើននឹងទៅរារាំងការស្រូបយកសារធាតុចិញ្ចឹមពីយ៉ាអួ និងធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការធ្ងន់ធ្ងររហូតបង្កជាការហើមពោះខ្លាំង។ បន្ទាប់មក គឺការជៀសវាងញ៉ាំជាមួយផ្លែឈើដែលមានជាតិអាស៊ីតខ្ពស់ពេក (ដូចជាក្រូចឆ្មារ ឬក្រូចជូរខ្លាំង) ព្រោះវាអាចសម្លាប់បាក់តេរីល្អៗក្នុងយ៉ាអួមុនពេលវាទៅដល់ពោះវៀន និងអាចធ្វើឱ្យរលាកក្រពះចំពោះអ្នកដែលមានបញ្ហាក្រពះស្រាប់។ អ្វីដែលកាន់តែគ្រោះថ្នាក់នោះគឺ ការញ៉ាំយ៉ាអួជាមួយសាច់កែច្នៃ (ដូចជាសាច់ក្រក ឬហែម) ព្រោះសារធាតុក្នុងសាច់កែច្នៃអាចមានប្រតិកម្មជាមួយអាស៊ីតក្នុងយ៉ាអួ ដែលផ្ដល់ផលអវិជ្ជមានដល់សុខភាពក្នុងរយៈពេលវែង។
ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត អ្នកជំនាញណែនាំឱ្យញ៉ាំយ៉ូហ្គើរសជាតិធម្មជាតិជាមួយគ្រាប់ធញ្ញជាតិ ដែលជួយបង្កើនជាតិសរសៃឱ្យបាក់តេរីល្អៗធ្វើការបានកាន់តែប្រសើរ។ លើសពីនេះ អ្នកគួរជៀសវាងញ៉ាំវាជាមួយបន្លែដែលមានសារធាតុខ្ពស់ដូចជាស្ពៃពួយឡេងព្រោះវាអាចរារាំងការស្រូបយកជាតិកាល់ស្យូមពីយ៉ាអួចូលទៅក្នុងរាងកាយ។ ការផ្លាស់ប្តូរទម្លាប់ញ៉ាំឱ្យបានត្រឹមត្រូវ នឹងជួយឱ្យប្រព័ន្ធបញ្ចេញចោលរបស់អ្នកដំណើរការបានល្អ និងស្បែកមានភាពស្រស់ថ្លាជាងមុន៕