យោងតាមការចុះផ្សាយពីប្រភពរទេស ការផឹកកាហ្វេឱ្យទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុតមិនមែនស្ថិតលើការផឹកភ្លាមៗក្រោយភ្ញាក់ពីគេងនោះទេ ប៉ុន្តែពេលវេលាដែលល្អបំផុតគឺចន្លោះពីម៉ោង ៩:០០ ដល់ ១១:០០ ព្រឹក។
មូលហេតុគឺដោយសារក្រោយភ្ញាក់ពីគេងភ្លាម រាងកាយមានកម្រិតអ័រម៉ូនខ្ពស់រួចជាស្រេចដើម្បីជួយឱ្យស្មារតីភ្ញាក់រលឹក ដូច្នេះការបន្ថែមជាតិកាហ្វេអ៊ីននៅពេលនោះនឹងធ្វើឱ្យរាងកាយស៊ាំនឹងកាហ្វេ និងកាត់បន្ថយប្រសិទ្ធភាពរបស់វា។ អ្នកគួររង់ចាំយ៉ាងហោចណាស់ ៣០ ទៅ ៦០ នាទីក្រោយភ្ញាក់ពីគេងទើបចាប់ផ្ដើមញ៉ាំ ហើយគួរជៀសវាងការផឹកក្រោយម៉ោង ៣:០០ រសៀល ដើម្បីកុំឱ្យរំខានដល់ដំណេកនៅពេលយប់។
លើសពីនេះ ការជ្រើសរើសកាហ្វេខ្មៅដែលមានជាតិស្ករតិច ជៀសវាងការផឹកនៅពេលពោះទទេ និងការញ៉ាំទឹកតាមក្រោយឱ្យបានច្រើន គឺជាវិធីសាស្ត្រដ៏ត្រឹមត្រូវដែលជួយឱ្យអ្នកទទួលបានថាមពលពេញលេញ ស្មារតីផ្ដោតអារម្មណ៍បានល្អ ដោយមិនបង្កផលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ឬគុណភាពនៃការសម្រាកឡើយ៕