យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺក្រពេញប្រូស្តាតរីកធំ ជាបញ្ហាដែលបុរសវ័យចាប់ពី ៤០ ឆ្នាំឡើងទៅតែងតែជួបប្រទះ ដែលបង្កឱ្យមានអាការនោមញឹក ឬនោមមិនអស់ ហើយបើទុកឱ្យរ៉ាំរ៉ៃអាចប៉ះពាល់ដល់មុខងារតម្រងនោមទៀតផង។
ដើម្បីការពារសុខភាពបុរសឱ្យបានមាំមួន ការជ្រើសរើសរបបអាហារដែលសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងកាត់បន្ថយការរលាក គឺជាចំណុចសំខាន់បំផុត។
ប៉េងប៉ោះ គឺជាអាហារជួរមុខគេដែលសម្បូរដោយសារធាតុ លីកូពីនជាពិសេសនៅពេលចម្អិនឆ្អិន វាអាចជួយកាត់បន្ថយហានិភ័យក្រពេញប្រូស្តាតរីកធំបានដល់ទៅ ៣៥%។ បន្ថែមពីនេះ បន្លែអំបូរស្ពៃដូចជា ផ្កាខាត់ណាខៀវ និង ម្សៅខ្មីន ដែលមានសមត្ថភាពខ្ពស់ក្នុងការកម្ចាត់ជាតិពុល និងទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមិនធម្មតា។ ចំពោះអាហារសម្រន់ អ្នកគួរជ្រើសរើស គ្រាប់ល្ពៅ ដែលសម្បូរជាតិស័ង្កសីជួយតុល្យភាពអ័រម៉ូនបុរស និង ផ្លែឈើអំបូរបឺរី រួមទាំង ផ្លែទទឹម ដែលជួយបន្សុទ្ធឈាម និងការពារការរលាក។
សម្រាប់ការទទួលទានប្រចាំថ្ងៃ ការញ៉ាំ ត្រីដែលមានខ្លាញ់ល្អ ដូចជាសាល់ម៉ុនយ៉ាងហោចណាស់ម្ដងក្នុងមួយសប្ដាហ៍ និងការញ៉ាំ តែបៃតង ឱ្យបាន ៣ កែវក្នុងមួយថ្ងៃ នឹងជួយពង្រឹងប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជំងឺមហារីកបានយ៉ាងល្អ។ ជាមួយគ្នានេះ ការបន្ថែម គ្រឿងសមុទ្រ ជាពិសេសលៀស ឬអយស្ទ័រ និង ផ្សិតគ្រប់ប្រភេទ ដូចជាផ្សិតលីងជឺ ឬផ្សិតហ្សីតាកេ នឹងជួយជំរុញប្រព័ន្ធភាពស៊ាំឱ្យកាន់តែខ្លាំងក្លាដើម្បីទប់ទល់នឹងដុំសាច់ផ្សេងៗ។
ទោះបីជាអាហារទាំង ១០ យ៉ាងនេះជាជំនួយការដ៏អស្ចារ្យក៏ដោយ វាមិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺដោយផ្ទាល់ឡើយ។ ប្រសិនបើអ្នកសង្កេតឃើញថាមានអាការខុសប្រក្រតីក្នុងការបត់ជើងតូច អ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យសុខភាពក្រពេញប្រូស្តាតឱ្យបានទៀងទាត់៕