សសៃសក់ដែលខូចគឺអាក្រក់មើលណាស់។ វាប្រៀបដូចជាសសៃអំបោះអញ្ជឹង។ ម៉្យាងទៀតមើលទៅដូចគ្មានជីជាតិហើយគ្មានសម្រស់សូម្បីតែបន្តិច។ ដូចនេះតើគួរធ្វើដូចម្តេចទើបអាចការពារបាននោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកមិនត្រូវកៀប​ កិប មូលឬ អ៊ុតសក់ច្រើនទេ ព្រោះបើសក់ប៉ះធាតុក្តៅច្រើន វាអាចធ្វើឱ្យខូចយ៉ាងងាយ។
  2. អ្នកត្រូវតែផ្លុំសក់ឱ្យស្ងួតសិនទើបអាចធ្វើម៉ូតសក់ផ្សេងៗបាន មិនត្រូវធ្វើដោយសក់កំពុងសើមទេ ព្រោះអាចធ្វើឲ្យសក់អ្នកងាយខ្ទេចខ្លាំងណាស់។
  3. អ្នកមិនត្រូវសិតសក់បញ្ច្រាស់ពីចុងត្រឡប់មកគល់ក្បាលទេ ព្រោះសក់អ្នកនឹងងាយបំផ្លាញជាទីបំផុត។
  4. ជាងនេះទៅទៀត អ្នកមិនត្រូវប្រើទឹកក្តៅមកកក់សក់ទេ ព្រោះអាចធ្វើឲ្យសក់អ្នកឆាប់ខូចដូចគ្នា។
  5. ការលាបពណ៌សក់ច្រើនក៏ជាមូលហេតុដែលធ្វើឱ្យសក់ខូចដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីវិធីទាំងនេះ ទើបអាចការពារសក់អ្នកបានល្អ ហើយស្អាតបានយូរទៀតផង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

 

 

Loading...