យោងតាមការចុះផ្សាយពីប្រភពរទេស ថ្លើម និងតម្រងនោម គឺជាសរីរាង្គដ៏សំខាន់បំផុតក្នុងការចម្រោះជាតិពុលចេញពីរាងកាយ។ ទោះបីជាសរីរាង្គទាំងនេះមានសមត្ថភាពបន្សាបជាតិពុលដោយខ្លួនឯងក៏ដោយ ប៉ុន្តែការបន្ថែមទម្លាប់ល្អៗនៅពេលព្រឹកព្រលឹម នឹងជួយសម្រាលបន្ទុក និងជំរុញមុខងាររបស់ពួកវាឱ្យកាន់តែប្រសើរឡើង។
ទម្លាប់ដំបូងគឺការញ៉ាំទឹកក្រូចឆ្មារក្ដៅឧណ្ហៗដែលសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ការបន្សាបជាតិពុលក្នុងថ្លើម និងជួយតម្រងនោមក្នុងការចម្រោះកាកសំណល់។ បន្ទាប់មកគឺការហាត់យោគៈ ឬលំហាត់ប្រាណដកដង្ហើម ជាពិសេសក្បាច់រមួលខ្លួន និងក្បាច់ឱនទៅមុខ ដែលជួយជំរុញចរន្តឈាម បង្កើនការរំលាយអាហារ និងជួយឱ្យថ្លើម និងតម្រងនោមដំណើរការបានយ៉ាងរលូន។
ក្រៅពីនេះ ការដុសស្បែកដោយប្រើច្រាសទន់ៗមុនពេលងូតទឹកព្រឹក ក៏ជាវិធីសាស្ត្រដ៏ប្លែកមួយក្នុងការជំរុញប្រព័ន្ធទឹករងៃឱ្យដេញជាតិពុលចេញពីខ្លួន។ ជាចុងក្រោយ គឺការទទួលទានទឹកបន្លែស្រស់ដូចជាទឹកមើមឆៃថាវក្រហម ការ៉ុត ឬស្ពៃពួយឡេង ដែលសម្បូរទៅដោយជីវជាតិសម្រាប់លាងសម្អាតតម្រងនោម និងផ្ដល់ថាមពលបន្សាបជាតិពុលតាំងពីដើមថ្ងៃ។
ការអនុវត្តទម្លាប់ទាំង ៤ នេះជារៀងរាល់ព្រឹក គឺជាការវិនិយោគដ៏ល្អបំផុតសម្រាប់សុខភាពរាងកាយទាំងមូលក្នុងរយៈពេលវែង៕