ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលអាចបង្ហាញអ្នកថាថ្លើមអ្នកកំពុងតែមានបញ្ហា។ តើមានអ្វីខ្លះទៅ?  (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលអ្នកតែងក្រោកចាប់ពីម៉ោង១ដល់៣ភ្លឺ ហើយពិបាកគេងលក់ម្តងទៀត មានន័យថា ថ្លើមអ្នកកំពុងតែប្រកាសអាសន្នឲ្យអ្នកជួយហើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ មិនគួរធ្វេសប្រហែសនោះទេ។
  2. នៅពេលដែលអ្នកតែងតែមានអារម្មណ៍ថាអស់កម្លាំង ទោះគេងឆ្អែតយ៉ាងណាក៏ដោយ មានន័យថាថ្លើមអ្នកក៏មានបញ្ហាដែរ ដោយតម្រូវឲ្យអ្នកទៅត្រួតពិនិត្យឲ្យបានលឿន ដើម្បីអាចការបារ និងព្យាបាលបាន។
  3. នៅពេលដែលមាត់អ្នកល្វីង ស្ងួត និងស្អុយខ្លាំង មានន័យថាថ្លើមអ្នកកំពុងតែមានបញ្ហាហើយ។ ដូចនេះ បើមិនចង់ឲ្យមានរឿងធ្ងន់ធ្ងរ អ្នកគួរតែពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា។
  4. នៅពេលដែលភ្នែកអ្នកស្ងួត ក្រហម និងមានអាចម៍ភ្នែកច្រើន នោះថ្លើមអ្នកក៏មិនស្រួលដែរ ដោយអ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
  5. នៅពេលដែលរាងកាយអ្នកចាប់ផ្តើមប្រែជាពណ៌លឿង នោះថ្លើមអ្នកកំពុងតែមិនស្រួលខ្លាំង។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ដោយពិនិត្យឲ្យដឹងច្បាស់ ទើបមិនមានបញ្ហា៕  (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង