ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអាចបង្ហាញថាកូនអ្នកមានប្រាជ្ញាឆ្លាតវៃ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលគេនិយាយម្តងៗ បើគេចូលចិត្តប្រើពាក្យប្រៀបធៀប មានន័យថា គេជាកូនដែលមានប្រាជ្ញាខ្ពស់។
- នៅពេលដែលគេធ្វើអ្វីមួយតែងតែផ្ចង់អារម្មណ៍ ដោយមិនបែកឡើយ ថែមទាំងជាបំពេញការងារបានល្អទៀតផង។ កូនប្រភេទនេះ ខួរក្បាលគេនឹងមិនធម្មតាឡើយ។
- នៅពេលដែលគេសួរអ្នកថា ហេតុអ្វីបានជាអត្ថន័យក្នុងសៀវភៅត្រូវទាំងអស់អញ្ចឹង។ កូនដែលមានចង្ងល់បែបនេះ ក៏មានប្រាជ្ញាមិនធម្មតាដែរ។
- នៅពេលដែលគេតែងតែកម្រើកច្រើន ហើយអង្គុយមិនស្ងៀម ដោយមើលទៅកំពុងតែគិតពីបញ្ហាអ្វីមួយ កូនបែបនេះក៏មិនធម្មតាដែរ។
- នៅពេលដែលគេតែងតែដេញសួរអ្នកមិនឈប់សោះ មានន័យថាខួរក្បាលគេកំពុងតែលូតលាស់ល្អខ្លាំងណាស់។
- នៅពេលដែលគេតែងតែសង្កេតមើលអ្វីមួយដោយយកចិត្តទុកដាក់ខ្ពស់ មានន័យថា គេជាបុគ្គលដែលឆ្លាតម្នាក់។
- នៅពេលដែលគេចេះភ្ជាប់វត្ថុ២ដែលគ្មានអ្វីទាក់ទងគ្នា នោះក៏អាចបង្ហាញថា គេជាបុគ្គលដែលវ័យឆ្លាតខ្លាំងដែរ។
- នៅពេលដែលគេសុំអ្នកឲ្យគេមានពេលដែលជាម្នាក់ឯង មានន័យថាខួរក្បាលគេកំពុងតែវិវត្តន៍ខ្លាំង ដោយអាចក្លាយជាអ្នកប្រាជ្ញនៅពេលក្រោយជាមិនខានឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)