យោងតាមការចុះផ្សាយពីប្រភពបរទេស កាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយមសម្រាប់ជួយឱ្យស្មារតីស្រឡះ ប៉ុន្តែមនុស្សជាច្រើនតែងបារម្ភពីរឿងកាឡូរីខ្ពស់ដែលបានមកពីស្ករ គ្រីម ឬទឹកដោះគោខាប់។ ប្រសិនបើអ្នកចង់បានរសជាតិកាហ្វេដែលឈ្ងុយដិត ក្លិនប្រហើរ ហើយថែមទាំងជួយដល់សុខភាព និងការសម្រកទម្ងន់ទៀតនោះ គួរាកល្បងតិចនិកទាំងនេះ៖
ការប្រើប្រាស់ គ្រឿងទេសធម្មជាតិ ដូចជាម្សៅឈើអែមឬផ្កាចន្ទន៍ មកលាយជាមួយកាហ្វេ មិនត្រឹមតែផ្ដល់ក្លិនក្រអូបប្រហើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ ចំណែកឯការបន្ថែម ប្រេងដូងសុទ្ធ ប្រហែល ១ ស្លាបព្រាកាហ្វេ នឹងធ្វើឱ្យរសជាតិកាហ្វេកាន់តែទន់ល្មើយ ហើយថែមទាំងជួយជំរុញប្រព័ន្ធដុតរំលាយអាហារបានយ៉ាងល្អ។ ចំពោះអ្នកដែលចូលចិត្តរសជាតិបែបទឹកដោះគោ អ្នកអាចប្ដូរមកប្រើ ទឹកដោះគោអាល់ម៉ុន ឬទឹកដោះគោសណ្តែកសៀង ប្រភេទគ្មានជាតិស្ករជំនួសវិញ ដើម្បីកាត់បន្ថយកាឡូរី និងជាតិខ្លាញ់ឆ្អែត។
ក្រៅពីនេះ ប្រសិនបើអ្នកនៅតែចង់បានរសជាតិផ្អែមបន្តិចបន្តួច អ្នកគួរជ្រើសរើស ស្ករស្មៅផ្អែម ដែលជាសារធាតុផ្អែមពីធម្មជាតិគ្មានកាឡូរី និងមិនធ្វើឱ្យប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម។ ការបន្ថែម ទឹកវ៉ានីឡាសុទ្ធ បន្តិច ក៏នឹងជួយឱ្យកាហ្វេរបស់អ្នកមានក្លិនឈ្ងុយផ្អែមគួរឱ្យចង់ញ៉ាំដោយមិនបាច់ប្រើស្ករសសូម្បីតែមួយគ្រាប់។ ការកែប្រែទម្លាប់ឆុងកាហ្វេបន្តិចបន្តួចនេះ មិនត្រឹមតែជួយរក្សារសជាតិឱ្យឆ្ងាញ់ពិសាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារសុខភាពបេះដូង និងរាងកាយឱ្យនៅស្លីមជានិច្ច៕