យោងតាមការចុះផ្សាយពីប្រភពបរទេស ការថែទាំសុខភាពឱ្យមានប្រសិទ្ធភាព គឺចាប់ផ្ដើមពីការយល់ដឹងពីលក្ខណៈជីវសាស្ត្រនៃរាងកាយខ្លួនឯង។ ប្រភេទឈាមនីមួយៗមានប្រព័ន្ធរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹមខុសៗគ្នា ដូច្នេះការជ្រើសរើសភេសជ្ជៈឱ្យត្រូវតាមប្រភេទឈាម នឹងជួយឱ្យរាងកាយទទួលបានតុល្យភាព និងសុខភាពល្អពីខាងក្នុង។
សម្រាប់ អ្នកឈាមប្រភេទ A ដែលមានប្រព័ន្ធភាពស៊ាំរហ័សរហួន និងកម្រិតអាស៊ីតក្រពះទាប គួរជ្រើសរើសភេសជ្ជៈដែលជួយកាត់បន្ថយស្ត្រេស និងជំនួយដល់ការរំលាយអាហារ ដូចជា ទឹកតែបៃតង ទឹកក្រូចឆ្មារក្ដៅឧណ្ហៗនៅពេលព្រឹក ឬទឹកផ្កាស្បៃរឿងចម្រោះ។ អ្នកគួរជៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនខ្លាំងពេក ព្រោះវាអាចធ្វើឱ្យប្រព័ន្ធប្រសាទតានតឹង។ ចំណែក អ្នកឈាមប្រភេទ B ដែលមានប្រព័ន្ធរំលាយអាហារល្អ គួរផ្ដោតលើការរក្សាតុល្យភាពថាមពលដោយការញ៉ាំ ទឹកដោះគោស្រស់ ទឹកខ្ញីដើម្បីជួយដុតរំលាយអាហារ និងញ៉ាំទឹកស្អាតឱ្យបានច្រើន ប៉ុន្តែត្រូវកាត់បន្ថយភេសជ្ជៈដែលមានជាតិផ្អែមខ្លាំង ឬគ្រឿងស្រវឹង។
ដោយឡែក អ្នកឈាមប្រភេទ O ដែលមានកម្រិតអាស៊ីតក្រពះខ្ពស់ និងប្រព័ន្ធដុតរំលាយអាហារខ្លាំង ភេសជ្ជៈដែលផ្ដល់ថាមពល និងភាពស្រស់ស្រាយគឺស័ក្តិសមបំផុត ដូចជា ទឹកទទឹម ទឹកការ៉ុត ឬទឹកដូង ដើម្បីបំពេញជាតិរ៉ែក្រោយពេលហាត់ប្រាណ ប៉ុន្តែគួរជៀសវាងទឹកដោះគោគោ ព្រោះវាអាចពិបាករំលាយ។ ចុងក្រោយគឺ អ្នកឈាមប្រភេទ AB ដែលជាការលាយឡំរវាងប្រភេទ A និង B ទាមទារភេសជ្ជៈដែលជួយសម្រួលអារម្មណ៍ និងការរំលាយអាហារ ដូចជា តែផ្កាឆាំម៉ូលីទឹកទំពាំងបាយជូរ ឬទឹកតាសក់ ដើម្បីជួយសម្រួលកម្ដៅក្នុងរាងកាយ និងជៀសវាងភេសជ្ជៈដែលមានហ្គាស ឬអាស៊ីតខ្ពស់។
ការជ្រើសរើសភេសជ្ជៈឱ្យត្រូវតាមប្រភេទឈាម មិនមែនគ្រាន់តែជាការដើរតាមនិន្នាការសុខភាពនោះទេ ប៉ុន្តែវាគឺជាការស្ដាប់តាមតម្រូវការពិតប្រាកដនៃរាងកាយរបស់អ្នក ដើម្បីឈានទៅរកសុខភាពល្អប្រកបដោយចីរភាព៕