ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកឲ្យមើលដឹងថាបុរសម្នាក់នេះគឺអាចផ្តល់សុភមង្គលដល់អ្នកឬទេ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. សំណួរទី១ អ្នកអាចសួរខ្លួនអ្នកថាតើគេជាបុគ្គលដែលអាត្មានិយមឬទេ។ បុរសដែលអាត្មានិយម ជាបុគ្គលដែលធ្វើអ្វីគឺគិតតែខ្លួនគេតែប៉ុណ្ណោះ មិនដែលគិតដល់អ្នកឡើយ។ បើអ្នកជួបមនុស្សប្រុសបែបនេះ អ្នកមិនគួរនៅជិតឡើយ។
  2. សំណួរទី២ អ្នកគួរតែសួរខ្លួនអ្នកថាតើអ្នកទាំងពីរអាចជួយគ្នាសម្រេចបំណងប្រថ្នាឬទេ។ នៅពេលដែលមានរឿងសប្បាយចិត្ត និងពិបាកចិត្ត គេព្រមចែករំលែកជាមួយអ្នក ថែមទាំងព្រមជួយជម្រុញអ្នកឲ្យដើរដល់គោលដៅ មានន័យថាគេស្រឡាញ់អ្នក។ ប៉ុន្តែបើមិនមានសកម្មភាពទាំងនេះទេ អ្នកមិនគួរជ្រើសរើសគេឡើយ។
  3. សំណួរទី៣ អ្នកអាចសួរខ្លួនអ្នកថាតើអ្នកទាំងពីរចេះអធ្យាស្រ័យ និងទទួលយកចំណុចអវិជ្ជមានគ្នាទេ។ បើអាច ហើយគេបញ្ចេញមកប្រាប់អ្នក អ្នកអាចជ្រើសរើសគេបាន។
  4. ចំណុចទី៤ អ្នកគួរតែសួរថាតើក្រោយពេលឈ្លោះគ្នា នឹងមានអ្វីកើតឡើង។ ប្រសិនជាពេលដែលឈ្លោះគ្នារួច អ្នកតែងតែទៅទទួលស្គាល់កំហុស ដោយគេជាបុរសបែរជាមិនចេះទទួល នោះអ្នកមិនគួរជ្រើសរើសគេឡើយ ព្រោះមិនអាចមានសុភមង្គលនោះទេ។
  5. សំណួរចុងក្រោយ អ្នកគួរតែសួរថាតើនៅពេលដែលអ្នកនៅជាមួយគ្នា អ្នកអាចទទួលបានអារម្មណ៍សុភមង្គលឬទេ។ បើពេលដែលអ្នកនៅជាមួយគេ មានអារម្មណ៍កក់ក្តៅ និងផ្អែមល្ហែម មានន័យថា គេជាបុរសដែលអាចផ្តល់សុភមង្គលដល់អ្នកហើយ៕  (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ