ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជម្រះខ្លាញ់លើចាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកលាងចាន អ្នកអាចដាក់ម្សៅមីចំនួនបន្តិចចូលទៅក្នុងនោះ។ ពេលដែលអ្នកប្រើម្សៅមី នោះចាននឹងស្អាតខ្លាំង គ្មានខ្លាញ់ជាប់លើនោះឡើយ។
- អ្នកក៏អាចប្រើទឹកលាងអង្ករមកលាងចានផងដែរ ព្រោះក្នុងនោះមានសារធាតុកាត់ជាតិខ្លាញ់លើចានជាងប្រើសាប៊ូទៅទៀត។ ដូចនេះ អ្នកនឹងអាចសម្អាតចានបានលឿន ថែមទាំងមិនចាំបាច់ខ្ជះខ្ជាយសាប៊ូទៀតផង។
- ពេលដែលអ្នកលាងចាន អ្នកអាចដាក់ក្រូចឆ្មារចូល ដោយចិតជាបន្ទះ នោះវានឹងជួយកាត់ជាតិខ្លាញ់បានលឿនជាទីបំផុត ដោយមិនចាំបាច់ប្រើទឹកច្រើនឡើយ។
- អ្នកក៏អាចប្រើអំបិលមកលាងចានក៏បានដែរ ព្រោះអំបិលមានសារធាតុប្រៃ ដែលអាចជួយកំចាត់ទាំងមេរោគ ទាំងខ្លាញ់ដែលមានក្នុងនោះ។ ជាហេតុដែលធ្វើឲ្យចានអ្នកងាយស្អាតខ្លាំងណាស់។
- មុនពេលដែលអ្នកលាងចាន អ្នកក៏អាចយកក្រដាសជូតមាត់មកជូតមុនដែរ រួចទើបលាង នោះចានអ្នកនឹងស្អាតតែម្តង។ ដូចនេះ អ្នកអាចប្រើវិធីទាំងឡាយនេះ ដើម្បីលាងចានឲ្យបានស្អាត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)