យោងតាមការចុះផ្សាយពីប្រភពបរទេស ការហាន់ម្ទេសគឺជាកិច្ចការធម្មតាមួយក្នុងផ្ទះបាយ ប៉ុន្តែវាក៏អាចក្លាយជាសុបិនអាក្រក់ ប្រសិនបើជាតិហឹររោលដល់ដៃ។
មូលហេតុដែលការលាងទឹកទទេមិនអាចជួយបន្សាបអាការៈរលាកបាន គឺដោយសារសារធាតុ Capsaicin (សារធាតុបង្កភាពហឹរក្នុងម្ទេស) ជាប្រភេទប្រេងដែលមិនរលាយក្នុងទឹក។ ដូច្នេះ ដើម្បីកម្ចាត់វាឱ្យបានឆាប់រហ័ស អ្នកត្រូវប្រើ “ភ្នាក់ងាររំលាយ” ដែលមានស្រាប់ក្នុងផ្ទះបាយរបស់អ្នក។
វិធីសាស្ត្រដែលល្អបំផុតគឺការប្រើ “ប្រេងឆា” ឬ “ឡេលាបស្បែក”។ ចាក់ប្រេងឆាបន្តិចលើដៃ រួចធ្វើការដុសខាត់ឱ្យសព្វ រួចសឹមលាងសម្អាតជាមួយសាប៊ូដុសខ្លួន ឬសាប៊ូលាងចាន។ ប្រេងនឹងទៅរំលាយជាតិ Capsaicin ឱ្យដាច់ចេញពីស្បែកដៃរបស់អ្នកយ៉ាងងាយស្រួល។ ក្រៅពីនេះ ការប្រើ “ទឹកដោះគោស្រស់” ក៏ជាជម្រើសដ៏ល្អ ព្រោះជាតិខ្លាញ់ និងប្រូតេអ៊ីន Casein ក្នុងទឹកដោះគោមានសមត្ថភាពបន្សាបជាតិហឹរបានយ៉ាងឆាប់រហ័សបំផុត។
ប្រសិនបើអ្នកមិនមានប្រេងឆា ឬទឹកដោះគោទេ អ្នកអាចសាកល្បងប្រើ “ម្សៅស៊ុប ឬម្សៅមី” ដុសខាត់លើដៃដែលកំពុងរោល រួចទុកចោលមួយសន្ទុះសិនសឹមលាងទឹកចេញ។ ម្សៅទាំងនេះនឹងជួយបឺតស្រូបជាតិប្រេងហឹរចេញពីស្បែក។ ម្យ៉ាងទៀត ការប្រើ “ទឹកខ្មេះ” ឬ “ទឹកក្រូចឆ្មារ” លាងដៃ ក៏អាចជួយបន្សាបជាតិអាល់កាឡាំងរបស់ម្ទេសបានផងដែរ។ ដើម្បីជៀសវាងបញ្ហានេះនៅពេលក្រោយ អ្នកគួរលាបប្រេងឆាលើដៃបន្តិចមុននឹងចាប់ផ្ដើមហាន់ម្ទេស ឬប្រើស្រោមដៃការពារឱ្យបានត្រឹមត្រូវ៕