យោងតាមការចុះផ្សាយពីប្រភពបរទេស ផ្លែទទឹមគឺជាកំពូលភេសជ្ជៈធម្មជាតិដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C និង B6 ដែលមានសមត្ថភាពខ្ពស់ក្នុងការការពារបេះដូង និងពង្រឹងប្រព័ន្ធភាពស៊ាំ ប៉ុន្តែអត្ថប្រយោជន៍ទាំងនេះនឹងរលាយបាត់ ប្រសិនបើអ្នកញ៉ាំខុសវិធី។
កំហុសឆ្គងដំបូងដែលគួរជៀសវាងគឺការញ៉ាំទាំងសំបក ព្រោះសំបកទទឹមមានសភាពរឹងខ្លាំង និងមានរសជាតិល្វីងដែលក្រពះមិនអាចរំលាយបានឡើយ ដូច្នេះអ្នកគួរផ្ដោតតែលើការញ៉ាំគ្រាប់ដែលមានទឹកផ្អែមត្រជាក់ទើបជាការប្រសើរ។ ចំណុចសំខាន់បំផុតគឺបរិមាណនៃការទទួលទាន ដោយអ្នកជំនាញណែនាំឱ្យញ៉ាំត្រឹមតែ កន្លះពែង ក្នុងមួយដងបានហើយ ព្រោះការញ៉ាំច្រើនហួសប្រមាណអាចបណ្ដាលឱ្យមានបញ្ហាស្ទះពោះវៀន ជាពិសេសចំពោះអ្នកដែលមានជំងឺទល់លាមករ៉ាំរ៉ៃ។ លើសពីនេះ អ្នកក៏មិនគួរមើលរំងងពីអាការៈអាឡែស៊ីដូចជា ហើម រមាស់ ឬពិបាកដកដង្ហើមនោះដែរ ដែលទាមទារឱ្យមានការបញ្ឈប់ការញ៉ាំភ្លាមៗ។
ការចេះជ្រើសរើសបរិមាណសមល្មម និងការញ៉ាំដោយយកចិត្តទុកដាក់ នឹងប្រែផ្លែទទឹមឱ្យទៅជាឱសថដ៏វិសេសសម្រាប់សុខភាពមាំមួន និងស្បែកស្រស់ថ្លាជានិច្ច៕