យោងតាមការចុះផ្សាយពីប្រភពបរទេស ផ្លែបឺរមិនត្រឹមតែជាអាហារដែលមានរសជាតិខ្ទិះឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាប្រភពនៃអាស៊ីតខ្លាញ់ល្អ និងជាតិសរសៃដ៏សម្បូរបែប ដែលជួយទ្រទ្រង់សុខភាពតាំងពីក្បាលដល់ចុងជើង។
ការញ៉ាំផ្លែបឺរជាប្រចាំជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ ការពារសរសៃឈាមបេះដូង និងពង្រឹងមុខងារខួរក្បាលឱ្យចងចាំបានល្អជៀសផុតពីជំងឺភ្លេចភ្លាំង។ សម្រាប់អ្នកស្រឡាញ់សុខភាពភ្នែក និងឆ្អឹង សារធាតុ Lutein និងវីតាមីន K នៅក្នុងផ្លែឈើនេះដើរតួជាខែលការពារភ្នែកពីកាំរស្មី UV និងជួយឱ្យឆ្អឹងរឹងមាំ កាត់បន្ថយការសឹកសន្លាក់បានយ៉ាងមានប្រសិទ្ធភាព។
ក្រៅពីអត្ថប្រយោជន៍ក្នុងរាងកាយ ផ្លែបឺរក៏ជាមិត្តល្អនៃសម្រស់ផងដែរ ដោយសារវីតាមីន E និងអូមេហ្គា-៣ ជួយជួសជុលកោសិកាស្បែកឱ្យមានសំណើម រលោងម៉ដ្ត និងជួយឱ្យសក់ដុះលឿនមានទម្ងន់។ ទោះបីជាវាមានជាតិខ្លាញ់ខ្ពស់ ប៉ុន្តែវាជាខ្លាញ់ល្អដែលជួយឱ្យឆ្អែតបានយូរ កាត់បន្ថយការឃ្លានផ្ដេសផ្ដាស និងជួយដុតរំលាយខ្លាញ់អាក្រក់ជុំវិញសរីរាង្គក្នុងបានយ៉ាងល្អ។ ការបញ្ចូលផ្លែបឺរទៅក្នុងរបបអាហារប្រចាំថ្ងៃ មិនត្រឹមតែផ្ដល់នូវថាមពល និងពង្រឹងប្រព័ន្ធភាពស៊ាំឱ្យរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអ្នកមានរូបរាងសមសួន និងសម្រស់ស្រស់ថ្លាចេញពីខាងក្នុងមកទៀតផង៕